ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះមាន ដីសម្រាប់ដំណាំកសិកម្ម ៧៥ ៩៤៦ ហិចតាដីតំបន់ភ្នំ និងអភិរក្ស ចំនួន ១៤ ៤៥៤ ហិចតា និងដីសំរាប់លំនៅដ្ឋានមាន ១៥ ៨០០ ហិចតា។ ខេត្តប៉ៃលិន ចែកចេញជាក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មាន ០៤ សង្កាត់ និង ០៤ ឃុំ ភូមិចំនួន ៩០ ភូមិ មានប្រជាពលរដ្ឋសរុប ១៥ ២៣១ គ្រួសារ មនុស្សសរុបចំនួន ៧០ ៦១៥ នាក់ ស្រី ៣៤ ៨៦៧ នាក់ ដង់ស៊ីតេ គិតជាមធ្យម គឺ ៦៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េប្រជាជនភាគច្រើនប្រកបរបរធ្វើចំការ ស្រែ កម្មករ លក់ដូរ រកត្បូង និង សិប្បកម្មកែច្នៃជាដើម ។
