ជាបឋម ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រជាពលរដ្ឋ អ្នកធុរកិច្ច និងភ្ញៀវទេសចរ ទាំងអស់ដែលកំពុងប្រើប្រាស់ច្រកអនឡាញផ្លូវការនេះ។
វិបផតថលនេះត្រូវបានបង្កើតឡើងដើម្បីជា វេទិកាព័ត៌មាន និងសេវាសាធារណៈ ដ៏សំខាន់សម្រាប់អ្នកទាំងអស់គ្នា៖
ព័ត៌មាន និងការអភិវឌ្ឍខេត្ត៖ ទទួលបានសេចក្តីជូនដំណឹង, បទដ្ឋានគតិយុត្ត, សក្តានុពលវិនិយោគ, និងសកម្មភាពអភិវឌ្ឍន៍ខេត្តប៉ៃលិន។
- សេវាសាធារណៈ (G4C & G2B): មុខងារនេះផ្តល់នូវព័ត៌មានលម្អិតអំពីនីតិវិធី, ឯកសារ, តម្លៃ, និងទីតាំងផ្តល់សេវាសាធារណៈនានារបស់អង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត/ក្រុង/ស្រុក (រៀបចំជាបណ្តុំតាមវិស័យ)។
- គោលដៅទេសចរណ៍: សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ, មុខងារនេះផ្តល់ជូននូវព័ត៌មានពេញលេញអំពីទីតាំង, ម៉ោង/តម្លៃទស្សនា, និងកម្រងរូបភាពនៃតំបន់ទេសចរណ៍ទាក់ទាញក្នុងខេត្តប៉ៃលិន។
- ផ្តល់មតិយោបល់: អនុញ្ញាតឱ្យសាធារណជនទូទៅ អាចទំនាក់ទំនង, រាយការណ៍, ឬផ្តល់មតិយោបល់/កង្វល់ ដោយផ្ទាល់ជូនរដ្ឋបាលខេត្តតាកែវបានយ៉ាងងាយស្រួល គ្រប់ទីកន្លែង គ្រប់ពេលវេលា។
យើងសង្ឃឹមថា វិបផតថលនេះនឹងក្លាយជា ឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការ៖
1.ភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តឱ្យកាន់តែជិតស្និទ្ធ។
2.ពង្រឹងការទទួលបានព័ត៌មាន ដែលមានគុណភាពអំពីនីតិវិធីនៃសេវាសាធារណៈ។
3.ជាប្រភពព័ត៌មានផ្លូវការ របស់រដ្ឋបាលខេត្តប៉ៃលិន។
សូមអរគុណ!
