សិក្ខាសាលាលើកទី២ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)

សិក្ខាសាលាលើកទី២ ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ ICT បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពីអន្តរក្រសួង និងប្រតិបត្តិករទូរគមនាគមន៍ដែលកំពុងប្រតិបត្តិការសេវារបស់ខ្លួននៅកម្ពុជា។
ឯកឧត្តម ជា មានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ICT បានគូសបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ICT ត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រុញការបញ្ជ្រាបចំណេះដឹង ពង្រីកតួនាទី និងសារៈប្រយោជន៍ក្នុងការប្រើប្រាស់ ICT ទៅដល់គ្រប់តួអង្គពាក់ព័ន្ធ និងគ្រប់ទីកន្លែង ទាំងនៅទីក្រុង និងជនបទ តាមរយៈការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការកសាង និងអភិវឌ្ឍធនធានមនុស្ស លើផ្នែកជំនាញ និងសមត្ថភាព, និងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការធ្វើធុរៈកិច្ច ជាពិសេស ធានាការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចពុទ្ធិរបស់កម្ពុជានាពេលអនាគត។
ឯកឧត្តម កាន ច័ន្ទមេតា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ សំដៅអភិវឌ្ឍកម្ពុជា ឲ្យក្លាយជាប្រទេសមួយដែលមានសុវត្ថិភាព, សន្តិភាព, សន្តិសុខ,  សណ្តាប់ធ្នាប់សង្គម, មានកំណើនសេដ្ឋកិច្ចរយៈពេលវែង, មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្មើភាពគ្នា  ជាពិសេសគឺខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរឡើងជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់អំពីអត្ថប្រយោជន៍ និងភាពចាំបាច់ក្នុងការអភិវឌ្ឍវិស័យ ICT ឲ្យក្លាយជាចលករជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហើយបានចាត់ទុក ICT ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ទៀត។
ឯកឧត្តម កាន ច័ន្ទមេតា ក៏បានផ្តាំផ្ញើដល់អង្គសិក្ខាសាលា  ត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាឲ្យបានផុលផុស ដើម្បីធ្វើឲ្យគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT បានឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលទាក់ទងទៅនឹងវិស័យ​នេះនៅកម្ពុជា និងត្រូវមានសង្គតិភាពជាមួយគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស៍យ ICT អាស៊ាន, សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក, និងសហភាពទូរគមនាគមន៍អន្តរជាតិ(ITU)៕

[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files///sounds/ict-workshop.jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (2).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (3).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (4).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (5).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (6).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (7).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (11).jpg,https://asset.cambodia.gov.kh/mptc/files/2015/02/139/dsc001 (12).jpg”]

អត្ថបទផ្សេងទៀត

  • Semtararath/
    2 years

    ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • Semtararath/
    1 week

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • Semtararath/
    2 years

    លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។