ឯឧ.រដ្ឋមន្ត្រីជម្រុញប្រៃសណីយ៍កម្ពុជាឲ្យខិតខំពង្រឹង និងពង្រីកសេវាប្រៃសណីយ៍ ឲ្យបានកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯឧ. អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រៃសណីយ៍កម្ពុជា ឯឧ.រដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកប្រៃសណីយ៍កម្ពុជាទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ផ្តាំផ្ញើថា ដើម្បីធ្វើឲ្យប្រៃសណីយ៍កម្ពុជាទទួលបានជោគជ័យកាន់តែប្រសើរឡើង ប្រៃសណីយ៍កម្ពុជា ត្រូវ៖
– បន្តបង្កើនបៀវត្សបុគ្គលិកឲ្យបានសមរម្យ
– បន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ 
– យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម និងការគ្រប់គ្រងបញ្ញើគ្រប់ប្រភេទឲ្យបានល្អប្រសើរ 
– ពង្រីកសេវាកម្មប្រៃសណីយ៍ ឲ្យបានដល់តំបន់ជនបទដាច់ស្រយាល 
– ធ្វើទំនើបកម្មបច្ចេកវិទ្យាគមនាគម៍ និងព័ត៌មាន ក្នុងវិស័យប្រៃសណីយ៍
– សិក្សា និងបង្កើតអោយមានសេវាថ្មីៗ បន្ថែមទៀត
ជាមួយគ្នានេះ ឯឧ.រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ឲ្យបុគ្គលិកប្រៃសណីយ៍កម្ពុជាទាំងអស់ ត្រូវដាក់ខ្លួនជាអ្នកបំរើសេវាកម្មជូនដល់អតិថិជន ។
សន្និបាតបូកសរុបការងារឆ្នាំ2014 និងលើកទិសដៅការងារឆ្នាំ2015 របស់ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹក ថ្ងៃទី31 ខែមីនា ឆ្នាំ2015៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។