ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារទីស្តីការថ្មី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគារថ្មីរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីព្រះមុនីវង្ស ចន្លោះសាលារាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។

តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតចាប់ពីពេលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ រហូតមកទល់នឹងពេលនេះ គឺការសាងសង់សម្រេចបានប្រមាណជា ៥០% ហើយតាមគម្រោងនឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៦។

នាព្រឹកថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា  អគារវិទ្យាស្ថានជាតិដែល​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤នេះ ​នឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៥នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងសង្កត់ធ្ងន់ ឲ្យក្រុមហ៊ុនម៉ាវការសាងសង់ទាំងអគារទីស្តីការក្រសួង ក៏ដូចជាអគារវិទ្យាសា្ថនជាតិ ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់ធ្វើយ៉ាងណាគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវបញ្ចប់ដំណើរការសាងសង់ឲ្យរួចរាល់តាមគម្រោង ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួម៕

[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/05/184/slide-184.jpg,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-1.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-2.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-3.gif”]

អត្ថបទផ្សេងទៀត

  • Semtararath/
    1 week

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។

  • Semtararath/
    2 years

    ពិធីសម្ពោធសមិទ្ធផលថ្មី និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការវរសេនាតូចលេខ៤១៣

  • Semtararath/
    2 years

    ពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល

  • Semtararath/
    2 years

    ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ