នៅក្នុងឱកាសចុះបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ​ ឯកឧត្តម​ ប្រាក់ សុខុន​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និង​ ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអង្គភាព​សម្ព័ន្ធ​មេត្រីភាព រួមមាន​មន្ត្រី​ក្រោម​ឱវាទក្រសួង ព្រមទាំងអ្នកឧកញ៉ា​ ម៉ក់​ គីមហុង​ អគ្គនាយក​ក្រុមហ៊ុន​​​សុភក្តិនីកា អ៊ិនវេសមិនគ្រុប ខូអិលធីឌី​​​ បានអញ្ជើញសាកសួរសុខទុក្ខ​នាយទាហាន​ នាយទាហានរង​ ពលទាហាន​កងវរសេនា​តូចលេខ ​៤១១ ចំណុះកង​ពលតូចថ្មើរជើងលេខ​៤១។​

ឧត្តមសេនីយទោ​ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ​៤១ បានគូស​បញ្ជាក់ថា​ អង្គភាពវរសេនាតូចលេខ ​៤១១ ជាអង្គភាពរៀបរយមានកិច្ចអន្តរាគមន៍ ជួយតាម បណ្តាទិសក្នុងសមរភូមិទិសយោ​ធភូមិភាគទី៤។ បច្ចុប្បន្នសភាពការណ៍នៅតាមបណ្តោយ​ខ្សែបន្ទាត់ព្រុំដែនកម្ពុជា‑ថៃ មានភាពស្ងប់ស្ងាត់ ​ដោយកងកំលាំងយើង​ និង​​កងកំលាំងភាគីថៃ មានទំនាក់ទំនង និង ​កិច្ចសហប្រតិបត្តិការរួមគ្នាបានល្អប្រសើរ។ ទន្ទឹមនឹងនោះ ​គណៈកម្មការ​ព្រំដែន​នៃប្រទេសទាំងពីរ​​ ក៏បានធ្វើការផ្លាស់ប្តូរវេនគ្នា​​ ធ្វើជាម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំ ថ្នាក់យោធភូមិភាគឲ្យដំណើរការបានយ៉ាងរលូន ប្រកបដោយស្មារតីយោគយល់គ្នា និងបង្កើតកិច្ច​សហប្រតិបត្តិការកសាងតំបន់ព្រំដែន ក្លាយជាព្រំដែនមានសន្តិភាព​ និងការ អភិវឌ្ឍលើគ្រប់​វិស័យ។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា​ ក្នុងនាមថ្នាក់ដឹកនាំអង្គភាព​សម្ព័នមេត្រីភាព​ ឯកឧត្តមសូមសម្តែងនូវការកោតសរសើរ និង​ដឹងគុណដ៏ជ្រាលជ្រៅចំពោះវីរៈភាព ដ៏អង់អាច​ ក្លាហាន​ របស់នាយទានហាន នាយទាហានរង និង​ពលទានហាន​នៃកងវរសេនា​តូចលេខ​៤១១ ដែលបានធ្វើពលីកម្មដ៏ធំធេងក្នុងបុព្វហេតុការពារអធិបតេយ្យ និង បូរណភាព​ដែនដី ព្រមទាំងមានទំនាក់ទំនង និង​ កិច្ចសហប្រតិបត្តិការល្អប្រសើរ​ជាមួយកងកំលាំង​ភាគីថៃ ធ្វើឲ្យសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា‑ថៃក្លាយជាព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីចូលរួមចំណែក រំលែក និង​សំរាល ការលំបាកនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនកងទ័ព និង ក្រុមគ្រួសារកង​ទ័ព ឯកឧត្តម តែងបានខិតខំកៀរគរនូវអំណោយ ពីសប្បុរសជន ទាំងអង្គភាពរដ្ឋ និងឯកជន​ យកមកជួយឧបត្ថម្ភគាំទ្រ ស្របតាមវប្បធម៌ចែករំលែក ដើម្បីពង្រឹង​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព​ទាំងបី គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រុមហ៊ុនឯងជន, និង​កងវរសេនាតូចលេខ ៤១១ ឲ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរឡើង។

ឯកឧត្តម ប្រាក់ សុខុន ក៏បានចែកអំណោយជូនកងទ័ព និង ក្រុមគ្រូសារកងទ័ពនៃ កងវីរសេនាតូចលេខ ៤១១ រួមមាន៖ អង្ករចំនួន៧០០គីឡូក្រាម, មី១២៥កេស, ត្រីខកំប៉ុង ៧១៣កំប៉ុង, ទឹកស៊ីអ៊ីវ៤៤យួរ, ទឹកត្រី៤៤យួរ, ប្រេងឆា១៧៨ដប, និងស្ករស៤០០គីឡូក្រាម។ ព្រមទាំងជូនគ្រួសារកងទ័ពចំនួន៦៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន​ថវិការចំនួន ៨ ម៉ឺនរៀល​។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមដាំកូនឈើក្នុងអង្គភាពកងវីរសេនាតូច​លេខ ៤១១ ផងដែរ

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។