វិធីដ៏ងាយស្រួលក្នុងការដាក់អោយដំណើរការ​ Android Apps នៅលើកុំព្យូទ័រ Mac

ការដាក់អោយដំណើរការកម្មវិធី Android នៅលើកុំព្យូទ័រ Mac របស់អ្នក នឹងមានភាពងាយស្រួលខ្លាំងមិន​ធ្លាប់មានពីមុនមក នៅពេលដែល​កម្មវិធី BlueStack ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍នេះ។ ពីមុន កម្មវិធី BlueStack អនុញ្ញាតអោយប្រើតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការដាក់ ឲ្យធ្វើ​តេស​អស់មួយរយៈពេលមួយយ៉ាងយូរនោះ ចុងបញ្ចប់ក៏ត្រូវបានគេអនុញ្ញាតអោយគ្រប់គ្នា      ធ្វើការទាញយកតាមរយៈគេហទំព័រ BlueStacks។
 
អ្វីដែលគេគិតថាល្អបំផុតអំពីកម្មវិធីនេះគឺ  ភាពងាយស្រួលក្នុងការតម្លើង និងការប្រើប្រាស់នូវកម្មវិធីនេះ។ អ្នកប្រើប្រាស់គ្រាន់តែធ្វើការទាញយកកម្មវិធីនេះពីគេហទំព័រ BlueStack ហើយគ្រាន់តែចុចពីរដង ទៅលើរូបតំណាងកម្មវិធីដែលយើងបានទាញយករួចរាល់ហើយនោះ និងធ្វើតាមអ្វីដែលគេណែនាំនោះគឺជាការស្រេច។
 
បន្ទាប់ពីបានធ្វើការតម្លើង​កម្មវិធីតាមការណែនាំរួចរាល់ហើយនោះ គឺអ្នកប្រើប្រាស់នឹងត្រូវនាំចូលទៅកាន់គណនី Google ហើយអាចទទួលបានការដាក់អោយទាញយកកម្មវិធីរាប់សិបលានប្រភេទដូច​​ដែលអ្នកប្រើប្រាស់ធ្លាប់បានស្គាល់ពីមុនមក។ លើសពីការលេងហ្គេម និងការចូលទៅដំណើរការកម្មវិធីពីកុំព្យូទ័ររបស់អ្នក កម្មវិធី BlueStack ក៏បានអនុញ្ញាតអោយអ្នកធ្វើការបង្ហោះឯកសារដែលបានផ្ទុកនៅក្នុងកុំព្យូរទ័ររបស់អ្នកចូលផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់អ្នក។
 
តើមានរូបភាពដែលអ្នកចង់ធ្វើការចែករំលែកមែនទេ? អ្នកប្រើប្រាស់គ្រាន់តែធ្វើការទាញយកកម្មវិធី Instagram ហើយស្វែងរករូបភាពនោះមក នឹងធ្វើការបង្ហោះ ហើយផ្ញើរូបភាពនោះទៅកាន់អ្នកតាមដានរបស់អ្នក​ វាគឺជាការស្រេច។
 
កម្មវិធី BlueStacks គឺត្រូវបាន​គេទាញយកមកប្រើប្រាស់​ក្នុងកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធ​ Window ប្រហែល ៩០ លានអ្នក​ហើយ ​ហើយឥឡូវនេះ កម្មវិធី BlueStacks ក៏បានដាក់អោយអ្នកប្រើប្រាស់កុំព្យូរទ័រ Mac ទាញយកដោយសេរី៕
 
ប្រភព៖ http://bgr.com/2015/07/03/emulate-android-apps-on-mac/

[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/07/272/bluestacks.png”]

អត្ថបទផ្សេងទៀត

  • Semtararath/
    2 years

    ?និយមន័យនៃពាក្យ “បច្ចេកវិទ្យាផ្កាយរណប (Satellite Technology) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

  • Semtararath/
    2 years

    ?និយមន័យនៃពាក្យ “ ឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួន (Data Privacy (Information Privacy) ) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

  • Semtararath/
    2 years

    ? វិធីកំណត់ ????-????? ???? នៅក្នុងកម្មវិធីតេឡេក្រាម

  • Semtararath/
    2 years

    ?និយមន័យនៃពាក្យ “សង្គ្រាមសាយប័រ (Cyber Warfare)” ដកស្រង់ចេញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

  • Semtararath/
    2 years

    ?និយមន័យនៃពាក្យ “អន្ដរប្រតិបត្តិការ (Interoperability)” ដកស្រង់ចេញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

  • Semtararath/
    2 years

    ? ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបញ្ចេញនូវកំណែប្រែ iOS 17 ដែលមានមុខងារល្អៗបន្ថែមដូចខាងលេី?