. ព័ត៌មានទូទៅ       

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

. ផលិតផលដែលរងផលប៉ះពាល់

  •  –  iOS 16.1
  • –  macOS Monterey 12.6

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើរការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកប្រើប្រាស់កម្មវិធី

  • –  iOS 1៦.១ អាចធ្វើការអាប់ដេតទៅកំណែ iOS 16.1.1 បាននៅលើឧបករណ៍  iPhone 8, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់ទី៣​​ និង iPad ជំនាន់ទី៥,
  • –  macOS Monterey 12.6 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.0.1 នៅលើឧបករណ៍ macOS

. ឯកសារពាក់ព័ន្ធ

អត្ថបទជាប់ទាក់ទង

  • និយមន័យនៃពាក្យ “រដ្ឋាភិបាលបើកចំហ (Open Government)”

  • ?និយមន័យនៃពាក្យ “បច្ចេកវិទ្យាផ្កាយរណប (Satellite Technology) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

  • ?និយមន័យនៃពាក្យ “ ឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួន (Data Privacy (Information Privacy) ) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥