ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ “ ក ” ចំនួន ១៤កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅទីស្តីការក្រសួង។
បេក្ខជនត្រូវបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡងអនឡាញ តាមរយៈគេហទំព័រ https://form.gov.kh/mptc23
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ : ០០ នាទីយប់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល រៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ 017 716 921 / 012 925 935 ឬអ៊ីមែល hr@mptc.gov.kh
![សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣](https://asset.cambodia.gov.kh/mptc/2023/04/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B9%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%87%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%9F%E1%9E%9A%E1%9E%BE%E1%9E%9F%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%84_copy-scaled.jpg)