រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Kim Jongkap អគ្គនាយកមជ្ឈមណ្ឌលគាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Kim Jongkap និងសហការី ក៏បានធ្វើទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផងដែរ។
លោក Kim Jongkap បានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមការងារមជ្ឈមណ្ឌល Born2Global ស្វែងយល់កាន់តែច្បាស់អំពីសន្ទុះរីកចម្រើននៃធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងបានលើកឡើងអំពីគោលបំណងក្នុងការជំរុញកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកូរ៉េនិងធុរកិច្ចថ្មីនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន, ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រេីន, ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍, ការដាក់ចេញកម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជាប្រចាំឆ្នាំ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ភាគីកូរ៉េ នឹងរំពឹងថាកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការគាំទ្រធុរកិច្ច និងអភិវឌ្ឍវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-04-1024x638.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-15-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-12-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-10-1024x522.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-08-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-06-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-06-20_12-33-21-1024x689.jpg)