រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាបរិច្ចាគរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ១៥០,០០០,០០០ (មួយរយហាសិនលាន) រៀល និង ២,២៧៥ (ពីរពាន់ពីររយចិតសិបប្រាំ) ដុល្លារអាមេរិក តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
![](https://asset.cambodia.gov.kh/mptc/media/photo_2023-07-21_22-48-18-1024x724.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-07-21_22-48-25-1024x729.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-07-21_22-48-21-1024x698.jpg)