រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងបាឋកថាជាសាធារណៈ របស់សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកលវិទ្យាល័យ Harvard ស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល (The Future of Public Administration: Agility, Stability, and Digitality)” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និស្សិត និងសាធារណជន ប្រមាណ ២៥០នាក់។
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-37-48-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-37-57-1024x520.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-37-59-1024x772.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-02-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-05-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-07-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-10-1024x694.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-13-1024x840.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-15-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_15-38-18-1024x682.jpg)
បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញការធ្វេីបរិវត្តកម្មឌីជីថលនិងកត្តាគន្លឹះសម្រាប់អនុវត្តការងារ នៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។