,

អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានខ្លឹមសារដូចតទៅ៖

១. នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

២. ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញខ្សែកាបនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។

៣. រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ស្ថិតនៅចំកណ្តាលនៃផែនទី) តំណាងឱ្យស្ថាប័នដឹកនាំលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា។

៤. រូបបង្គោលអង់តែនទូរសព្ទចល័ត និងរូបផ្កាយរណប តំណាងឱ្យការរីកលូតលាស់នៃការផ្តល់សេវាទូរសព្ទចល័តប្រកបដោយគុណភាពនៅទូទាំងប្រទេស ដើម្បីបម្រើឱ្យការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបង្ហាញអំពីការទំនាក់ទំនងទៅវិញទៅមករវាងកម្ពុជានិងបណ្តាប្រទេសនានាក្នុងពិភពលោក។

៥. រូបអគារប្រៃសណីយ៍ សំបុត្រ និងយន្តហោះ តំណាងឱ្យវិស័យប្រៃសណីយ៍នៅកម្ពុជា ដែលកកើតឡើងតាំងពីអំឡុងសតវត្សទី១៩ និងចរាចរណ៍បញ្ញើប្រៃសណីយ៍ទូទាំងពិភពលោក។ បច្ចុប្បន្ន វិស័យប្រៃសណីយ៍កំពុងត្រូវបានធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

៦. តែមប្រិ៍ប្រៃសណីយ៍មានរូបព្រាបស បង្ហាញអំពីការដឹងគុណដល់ “សន្តិភាព” ដែលជាស្នាដៃដ៏ធំ របស់បិតាសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសេចក្តីសុខ និងបាននាំឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព និងភាពរីកចម្រើនអ្វីៗដូចសព្វថ្ងៃនេះ។

៧. រូបទូរសព្ទឆ្លាតវៃ តំណាងឱ្យការវិវត្តនៃឧបករណ៍បច្ចេកវិទ្យា ដែលជំរុញឱ្យការទំនាក់ទំនងនាពេលបច្ចុប្បន្ន កាន់តែមានភាពទំនើប និងឆាប់រហ័ស។

៨. ប្រអប់វេបសាយក្រសួង www.mptc.gov.kh តំណាងឱ្យមធ្យោបាយផ្តល់ព័ត៌មានសំខាន់ៗរបស់ ក្រសួង និងការជំរុញការប្រើប្រាស់ឈ្មោះដែនជាតិ .kh ដើម្បីលើកកម្ពស់អត្តសញ្ញាណ គុណតម្លៃ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

៩. រូបសញ្ញាតូចៗ នៅក្នុងផែនទី តំណាងឱ្យកម្មវិធី ផលិតផល សេវាកម្ម និងគំនិតផ្តួចផ្តើមថ្មីៗរបស់ក្រសួង រួមមាន ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh, សហគមន៍ឌីជីថលកម្ពុជា, កម្មវិធីវាស់ល្បឿនអុីនធឺណិត MPTC Speed Test, កម្មវិធីអភិវឌ្ឍជំនាញឌីជីថល, មជ្ឈមណ្ឌល បច្ចេកវិទ្យាសហគមន៍, កម្មវិធីកម្ពុជាឆ្ពោះទៅឌីជីថល និងសេវាបញ្ញើឆាប់រហ័ស EMS ជាដើម។

១០. ទិសស្លោក “បច្ចេកវិទ្យាឌីជីថលជួយឱ្យជីវិតកាន់តែប្រសើរ” តំណាងឱ្យការកំណត់យកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារ ដូចបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទផ្សេងទៀត

  • Semtararath/
    2 years

    ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • Semtararath/
    1 week

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • Semtararath/
    4 months

    សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

  • Semtararath/
    2 years

    លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។