ពី​ធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​តំណែង​ទីប្រឹក្សា ជំនួយការ ប្រធាន និង​អនុប្រធាននាយកដ្ឋាន

កាលពី​វេលា​ម៉ោង ០៩:០០ នាទី​ព្រឹក ថ្ងៃ​សុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​តំណែង​ទីប្រឹក្សា ជំនួយការ ប្រធាន និង​អនុប្រធាននាយកដ្ឋាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំង​លោក លោកស្រី​ជាម​ន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជាច្រើនរូប​ទៀត។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី​ទាំងមូល​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បានចាត់ទុក​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​ចម្បង​មួយ​ក្នុងចំណោម​អាទិភាពចម្បងៗ ជាច្រើន​ផ្សេងទៀត។ ការផ្ទេរ និង​តែងតាំង​មន្ត្រីក្រោមឱវាទ​ក្រសួង ត្រូវបាន​រៀបចំឡើង​ចំនួន ២ លើក​រួចមកហើយ។ លើកទីមួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៤ ដែលមាន​មន្ត្រី​ចំនួន ៧៣ នាក់​ត្រូវបាន​ផ្ទេរ និង​ចូលកាន់​តំណែង​ថ្មី និង​លើក​ទី២ គឺ​នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ ដែលមាន​មន្ត្រី​ចំនួន ១៩ នាក់​ត្រូវបាន​ផ្ទេរ និង​ចូលកាន់​តំណែង​ថ្មី។
ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍​ឲ្យ​ដឹងថា គុណសម្បត្តិធំៗ ២ យ៉ាង​ដែល​ត្រូវបាន​ប្រើ​សម្រាប់​វាយតម្លៃ​មន្ត្រីរាជការ​មុននឹង​មានការ​តែងតាំង និង​ប្រគល់​ភារកិច្ច គឺ សមត្ថភាព និង​ឥរិយាបថ​ល្អ​ក្នុងការ​បំពេញការងារ។ ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ទៅកាន់​អង្គពិធី​ទាំងមូល ពិសេស​អ្នក​ដែល​ទើប​ទទួលបាន​តំណែង​ថ្មី​នៅថ្ងៃនេះ​ថា តំណែង​ដែល​ទទួលបាន​គឺជា កិត្តិយស​ផង ហើយក៏​ជា​បន្ទុក និង​ការទទួលខុសត្រូវ​ផង។

ជា​ចុងបញ្ចប់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់​ខិតខំ​បំពេញការងារ​របស់ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ខិតខំ​រៀនសូត្រ​អភិវឌ្ឍ​ខ្លួន​ឲ្យ​តាម​ទាន់សភាពការណ៍​វិវត្តន៍ថ្មីៗ និង​សហការ​សាមគ្គី​ពួតដៃគ្នា ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​កំណែទម្រង់​របស់​ក្រសួង​ទាំង​សម្រាប់​ឆ្នាំ២០១៥នេះ ក៏ដូចជា​សម្រាប់ឆ្នាំក្រោយៗ ទៀត៕

[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/01/132/1.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/8.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/4.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/5.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/3.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/6.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/7.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/11.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/9.jpg,https://asset.cambodia.gov.kh/mptc/files/2015/01/132/2.jpg”]

អត្ថបទផ្សេងទៀត

  • Semtararath/
    2 years

    ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • Semtararath/
    1 week

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • Semtararath/
    2 years

    លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។