១. ព័ត៌មានទូទៅ

នាពេលថ្មីៗនេះក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2022-0031) និង (VMSA-2022-0033) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ និងដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួន២ ដែលមាននៅក្នុងកម្មវិធី VMware vRealize Network Insight (vRNI), VMware ESXi, Workstation, និង Fusion ។

  • CVE-2022-31702: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី VMware vRealize Network Insight ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យសុពលភាពឱ្យបានត្រឹមត្រូវនៅក្នុង vRNI REST API ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេស REST API នៅក្នុងប្រព័ន្ធ និងអាចធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-31705: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី VMware ESXi, Workstation, និង Fusionដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅក្នុង USB 2.0 controller (EHCI)។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ ឬ អ្នកប្រើប្រាស់ដែលមានសិទ្ធិក្នុងតំបន់នៅលើប្រព័ន្ធ អាចធ្វើការវាយប្រហារពីចម្ងាយបាន និងប្រតិបត្តិកូដបំពាននៅពេលកំពុងដំណើរការម៉ាស៊ីននិម្មិត VMX ដែលរងផលប៉ះពាល់បានដោយជោគជ័យ

២. ផលិតផលដែលរងផលប៉ះពាល់

  • –     VMware vRealize Network Insight (vRNI)
  • –     VMware ESXi
  • –     VMware Workstation Pro / Player (Workstation)
  • –     VMware Fusion Pro / Fusion (Fusion)
  • –     VMware Cloud Foundation

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រលួចចូលក្នុងប្រព័ន្ធហើយអាចធ្វើការផ្លាស់ប្តូរ ឬលុបទិន្នន័យនិងបង្កើតគណនីថ្មីជាដើម និងអាចគ្រប់គ្រងលើប្រព័ន្ធទាំងមូលបានតែម្តង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

៥. ឯកសារពាក់ព័ន្ធ

  • –      https://www.cisa.gov/uscert/ncas/current-activity/2022/12/13/vmware-releases-security-updates-multiple-products
  • –      https://www.vmware.com/security/advisories/VMSA-2022-0031.html
  • –      https://www.vmware.com/security/advisories/VMSA-2022-0033.html

អត្ថបទជាប់ទាក់ទង

  • និយមន័យនៃពាក្យ “រដ្ឋាភិបាលបើកចំហ (Open Government)”

  • ?និយមន័យនៃពាក្យ “បច្ចេកវិទ្យាផ្កាយរណប (Satellite Technology) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

  • ?និយមន័យនៃពាក្យ “ ឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួន (Data Privacy (Information Privacy) ) ” ដកស្រង់ចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥