ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជ្រើសរើសសំបុត្រជ័យលាភីតំណាងព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់អន្តរជាតិ។ កម្មវិធីនេះត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ២០២២ ដោយមានការចូលរួមពីសិស្សានុសិស្សនៃបណ្តាសាលារៀនរដ្ឋនិងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងនឹងរៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ៖

ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៍អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទំាងអស់នៅជុំវិញពិភពលោកកាន់មានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក (Imagine you area super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission.)

លក្ខខណ្ឌ

  • សិស្សានុសិស្សទាំងពីរភេទ សញ្ជាតិ៖ ខ្មែរ  មានអាយុ៩​ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣)
  • សរសេរជាភាសា ខ្មែរ អង់គ្លេស   បរិមាណ៖ មិនលើសពី ៨០០ពាក្យ
  • ទម្រង់នៃសំបុត្រត្រូវមានចំណងជើង ការស្វាគមន៍ តួសេចក្តី សេចក្តីបញ្ចប់ និងហត្ថលេខាជាដើម (Compositions must be in the form of a letter and contain the elements of a letter (heading, greeting, body, complimentary close, signature line and postscript)។ សម្រាប់សំបុត្រគំរូដែលធ្លាប់ទទួលជ័យលាភីសូមចុចដើម្បីទាញយក
  • សរសេរសំបុត្រដោយដៃផ្ទាល់
  • ផ្ញើតាមសេវាប្រៃសណីយ៍អនុសិដ្ឋ (Registered Mail) នៃប្រៃសណីយ៍កម្ពុជា ដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សផ្សេងទៀត ដោយមានបោះត្រា កាលបរិច្ឆេទផ្ញើចេញត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មកអាសយដ្ឋានខាងក្រោម៖
    • អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
      • អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ 120210
      • gdpadmin@mptc.gov.kh
      •  ០២៣ ២៣៤ ៩៩៩ / ០១០ ២៦៥ ៧០០

ស្វែងយល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីប្រកួតប្រជែង

សូមចុច តំណភ្ជាប់នេះ ដើម្បីទាញយកឯកសារចុះឈ្មោះ និងសូមភ្ជាប់មកជាមួយសំណេរសំបុត្រ ពេលផ្ញើមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្គេន QR Code ខាងក្រោម៖

កម្រងសំបុត្រជ័យលាភី ការប្រកួតប្រជែងថ្នាក់ជាតិលើកទី១ (ឆ្នាំ២០២២)

  • សំបុត្រជ័យលាភីលេខ១ សិស្សឈ្មោះ កុមារា សេង អេរិច សាលាសាលាអន្តរជាតិ វើលដ៍ កម្ពុជា រាជធានីភ្នំពេញ។
  • សំបុត្រជ័យលាភីលេខ២ សិស្សឈ្មោះ កុមារី មេង សេងជូណា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាធានីភ្នំពេញ។
  • សំបុត្រជ័យលាភីលេខ៣ សិស្សឈ្មោះ កុមារី សាន មុន្នីរ័ត្ន វិទ្យាល័យហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម។