,

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក Devin Barta បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិ ឱ្យរូបលោក និងគណៈកម្មាធិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ AmCham Cambodia ដើម្បីរាយការណ៏អំពី ការចូលរួមចំណែករបស់ AmCham លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការជំរុញលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ការពង្រឹងនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះ តំណាងរបស់ AmCham Cambodia ក៏បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញអំពីការអភិវឌ្ឍចុងក្រោយនៃវិស័យដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ព្រមទាំងទិសដៅទៅថ្ងៃអនាគត ដើម្បីលោកអាចជម្រាប និងចែករំលែកដល់ក្រុមហ៊ុនជាសមាជិក AmCham Cambodia ដើម្បីរៀបចំខ្លួនឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ក្របខណ្ឌគោលនយោបាយ និងអនុលោមភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារ និងសមិទ្ធផលស្នាដៃសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេល៣ចុងក្រោយឆ្នាំនេះ ដែលរួមមាន៖ កំណែទម្រង់ផ្ទៃក្នុងក្រសួង, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍, ការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ,ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមដូចជា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការដាក់ចេញកម្មវិធីប្រកួតប្រជែងបញ្ញាវ័ន្តឌីជីថល ការបង្កើតកម្មវិធីកម្ចីសម្រាប់និស្សិតសាកលវិទ្យាល័យសិក្សាជំនាញ ICT ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ AmCham Cambodia នឹងរំពឹងថាកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការអនុវត្តគោលនយោបាយរបស់ ក.ប.ទ. ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមរយៈការផ្តល់ប្រឹក្សា និងផ្តល់យោបល់គោលនយោបាយពាក់ព័ន្ធ ក៏ដូចជាចែករំលែកនូវឧត្តម្មានុវត្តន៍នៅក្រៅប្រទេសដល់ក្រសួងតាមរយៈសមាជិករបស់ AmCham Cambodia។

អត្ថបទផ្សេងទៀត

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។