រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តំណាងដោយឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន។
![](https://asset.cambodia.gov.kh/mptc/media/GWszkgU3-photo_2023-12-06_16-20-29-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_16-20-36-1-1024x974.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_16-20-39-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_16-20-42-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_16-20-44-1024x536.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-06_16-20-47-1024x682.jpg)
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាវិទ្យាស្ថានមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហេីយសម្រេចផ្តល់កុំព្យូទ័រចំនួន ២០០គ្រឿង និងបានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដល់និស្សិតពូកែ ជនជាតិភាគតិច និងមានជីវភាពលំបាក សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ២០០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។
ជាការឆ្លើយតប ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ។