ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មី និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការវរសេនាតូចលេខ៤១៣ ស្ថិតនៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពលទាហាន និងគ្រួសារកងទ័ព សរុបប្រមាណ ៧៩៥នាក់។










ខេត្តឧត្តរមានជ័យ | ៣០ ធ្នូ ២០២៣