ព័ត៌មានសង្ខេបស្តីពីក្រសួង​

១. សាវតា

ខេត្ត​កោះកុង ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នៃ​រជ្ជកាល ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រឹត ដោយ​ព្រះ​រាជ​ក្រម​លេខ ២៤៦ ន.ស. ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​១៩៥៨ ដែល​​បាន​កាត់​ចេញ​ពី​ខេត្ត​កំពត និង​​តាំង​នៅ​កន្លែង​មួយ​ហៅ​ថា «ចាំយាម» ក្នុង​ឃុំ​កោះប៉ោ មាន​ផ្ទៃ​ដី​ទំហំ ៦០៦.៦៤០ ហិកតា និង​មាន​ស្រុក​ចំនួន ២ កាល​ជំនាន់​នោះ គឺ កំពង់សោម និង​កោះកុង។

ខេត្តកោះកុង ត្រូវបានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស ១៩៥៩ នៃ​រជ្ជកាល ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។


រូបភាព៖ ចេតិយ ឃុន ឆាង ឃុន ផែន

  • ​​​​វរៈសេនីយត្រី សុខ ជៀប ថ្ងៃទី២៨/១១/១៩៥៩
  • អនុសេនីយឯក សេក សំអៀត ថ្ងៃទី២៨/០៤/១៩៦១
  • វរៈសេនីយត្រី យង់ យុក ហង់ ថ្ងៃទី០៣/០៥/១៩៦៨
  • លោក មូល ហ៊ាង ឧត្តមមន្ត្រី ថ្នាក់លេខ៣ ថ្ងៃទី០៦/១០/១៩៧០
  • ឧត្តមសេនីយត្រី សី អ៊ឹង ថ្ងៃទី១០/០៧/១៩៧២
  • វរសេនីយ៍ឯក ចេង គឹមនួន ថ្ងៃទី០៨/០១/១៩៧៤
  • ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ឯកឧត្តម រុង ផ្លាមកេសន លេខាបក្សខេត្ត និង ឯកឧត្តម មុន សិរិ អនុលេខាបក្សខេត្ត និងជាប្រធានខេត្ត
  • ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ឯកឧត្តម រុងផ្លាម កេសន អភិបាលខេត្ត