Administrator

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកទឹកផុស ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ក្រុមហ៊ុនឯកជនដែលជាប្រតិបតិ្តករ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ៧៥រូប។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននាពេលកន្លងមក ដូចជាការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ព្រមទាំងជម្រាបជូនបន្ថែមអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានោះដែរ...

Read More

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាចំនួន ១៥០,០០០,០០០រៀល និង ២,២៧៥ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាបរិច្ចាគរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ១៥០,០០០,០០០ (មួយរយហាសិនលាន) រៀល និង ២,២៧៥ (ពីរពាន់ពីររយចិតសិបប្រាំ)​ ដុល្លារអាមេរិក តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ៦ ខែកក្ដដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Will Parks តំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ(UNICEF) នៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ (GPEVAC) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន...

Read More

សេចក្តីជូនដំណឹង ស្តីពី របៀបទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយម

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយមានភាពរអាក់រអួល...

Read More

សេចក្តីណែនាំអំពីរបៀបភ្ជាប់ (Join) តេឡេក្រាម (Telegram) និងតាម (Follow) តិកតុក (Tik Tok) ផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី

ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេសប៊ុក (Facebook) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនដែលបង្កឱ្យមានការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់ និងដោយមើលឃើញថា កម្មវិធីតេឡេក្រាម (Telegram) និង តិកតុក (Tik Tok) គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលប្រើប្រាស់និងមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ការប្រើប្រាស់និងលុបគណនីហ្វេសប៊ុក ហើយបង្វែរមកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះជំនួសវិញ។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់គ្រប់ប្រតិបត្តិករទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល សូមជួយផ្សព្វផ្សាយ លើកទឹកចិត្ត និងណែនាំដល់និយោជិត-បុគ្គលិកក្រោមឱវាទខ្លួន និងជួយផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ទាំងអស់ អំពីរបៀបភ្ជាប់ (Join) តេឡេក្រាម...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន (Technovation) ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិ Tech For Kids Academy លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស-និស្សិត។ នៅក្នុងឱកាសនោះ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត​ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកបាទី ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ “ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក”។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ...

Read More