ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា គណៈកម្មការរៀបចំការប្រឡងនឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់តាមការកំណត់ ដូចខាងក្រោម៖ កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង រយៈពេល ៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍ មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣) ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូត ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ ដែលនិស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន...
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លើកទី២ នៅសណ្ឋាគារ ខេមរា បាត់ដំបង១។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថាស្តីពី “ កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល ” ជូនសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការីឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល អញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៧៩០ អង្គ/នាក់។ នៅក្នុងឱកាសនោះ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ក. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង បន្ទាប់ពីការដាក់ឱ្យពិនិត្យផ្ទៀតផ្ទាត់បញ្ជីឈ្មោះបេក្ខជនដាក់ពាក្យប្រឡងរួចមក គណៈកម្មការបានទទួលបេក្ខជនសរុបចំនួន ៣៣៦នាក់។ បេក្ខជនទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ លេខបន្ទប់ និងលេខតុ ដែលមានបិទផ្សាយនៅមណ្ឌលប្រឡង ឬតាមរយៈគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។ ចុចទីនេះដើម្បីទាញយកសេចក្តីជូនដំណឹង និងបញ្ជីឈ្មោះបេក្ខជនប្រឡង ខ. ការប្រឡងក្របខណ្ឌ ពេលព្រឹក៖ ពេលរសៀល៖...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Kim Jongkap អគ្គនាយកមជ្ឈមណ្ឌលគាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Kim Jongkap និងសហការី ក៏បានធ្វើទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផងដែរ។ លោក Kim Jongkap បានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមការងារមជ្ឈមណ្ឌល Born2Global...
ជាមួយចំណេះដឹងឌីជីថល មនុស្សម្នាអាចប្រើប្រាស់បច្ចកវិទ្យាឌីជីថលដើម្បីដោះស្រាយបញ្ហា និងបង្កើតឲ្យមានការអភិវឌ្ឍជាវិជ្ចមានសម្រាប់សង្គម និងពិភពលោក – សុនដា ពិឆៃ, នាយកប្រតិបត្តិក្រុមហ៊ុន Google and Alphabet ។ នេះជាអត្ថប្រយោជន៍មួយចំនួននៃចំណេះដឹងឌីជីថល៖ ១. អាចបង្កើតទំនាក់ទំនង និងស្វែងរកព័ត៌មានបានគ្រប់ពេលវលា គ្រប់ទីកន្លែង២. អាចគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល៣. បង្កើនផលិតភាពការងារ ប្រកបដោយគុណភាព ងាយស្រួល និងឆាប់រហ័ស៤. បង្កើនគុណភាពជីវិតដោយប្រើសេវា និងធនធានឌីជីថល កម្មវិធី បញ្ញវន្តឌីជីថល ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក Devin Barta បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិ ឱ្យរូបលោក និងគណៈកម្មាធិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ AmCham Cambodia...
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Sanui Kazumasa និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រឹងមាំ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់ ក.ប.ទ. តាមរយៈទីភ្នាក់ងារ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ បន្ទាប់ពីទទួលបានពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ គណៈកម្មការបានពិនិត្យវាយតម្លៃលើលក្ខខណ្ឌអាយុ កម្រិតសញ្ញាបត្រជំនាញ និងគុណវុឌ្ឍិផ្សេងទៀត ដោយទទួលបានបេក្ខជនចំនួន ៣៣៥នាក់។ បេក្ខជនទទួលបានជោគជ័យក្នុងការដាក់ពាក្យទាំងអស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាមដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ដែលបានផ្សព្វផ្សាយតាមគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។ ចំពោះបេក្ខជនដែលបានដាក់ពាក្យរួចហើយ ប៉ុន្តែមិនឃើញមានឈ្មោះនៅក្នុងបញ្ជីរាយនាម ឬពិនិត្យឃើញព័ត៌មានផ្ទាល់ខ្លួនមិនត្រឹមត្រូវ សាមីខ្លួនអាចស្នើសុំធ្វើការកែតម្រូវតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១...