អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.រ.ឌ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់។ — រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
បញ្ជាក់៖ សេចក្តីប្រកាសផ្សាយបញ្ជីរាយនាមនេះ សម្រាប់តែបេក្ខជនដែលជាប់ជាស្ថាពរ និងជាប់បម្រុងតែប៉ុណ្ណោះ សម្រាប់បេក្ខជនដែលមិនមានឈ្មោះនៅក្នុងសេចក្តីប្រកាសនេះ មានន័យថាធ្លាក់។ -បេក្ខជនជាប់ជាស្ថាពរទាំងអស់ (ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, AUPP, PIU) ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភា CADT ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។ -បេក្ខជនជាប់បម្រុងទាំងអស់ អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភា CADT ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី២...
និយមន័យនៃពាក្យ “រដ្ឋាភិបាលបើកចំហ (Open Government)” សំដៅលើ គំរូអភិបាលកិច្ចដែលឈរលើគោលការណ៍តម្លាភាព បើកចំហទិន្នន័យ ផ្តល់នូវទំនុកចិត្តជូនប្រជាពលរដ្ឋ និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងការសម្រេចចិត្តនានាដូចជា ការអនុម័តគោលនយោបាយ ឬការអនុវត្តគម្រោង ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ដកស្រង់ចេញពី គោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត” ដើម្បីមានចំណាត់ការឱ្យទាន់ពេលវេលា និងរកដំណោះស្រាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យា អំពីបញ្ហាមាតិកានៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ សីលធម៌សង្គម និងកិត្តិយសស្រ្តីនិងកុមារ តាមប្រព័ន្ធអនឡាញ។ រាជធានីភ្នំពេញ | ១១ មករា ២០២៤
ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកជំទាវ Kate Rebholz អនុប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងអាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ រាជធានីភ្នំពេញ | ១១ មករា ២០២៤
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ផងដែរ។ ទីក្រុងវៀងច័ន្ទន៍ | ១០ មករា ២០២៤
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។ ខេត្តតាកែវ | រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់។ ខេត្តតាកែវ | ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
សូមប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបានសេចក្តីសុខ សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។