ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី អេង កល្យាណ មន្ត្រីកិច្ចការពារកុមាររបស់អង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា…