Semtararath

ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យប្រទីបរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន សរុបចំនួន៣០ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី។ អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល...

Read More

សេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១មក។ កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយបានទទួលសិស្សចំនួន 570នាក់ ជ្រើសរើសចេញពីសិស្សពូកែទូទាំងប្រទេស។ ដើម្បីកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ ។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម...

Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងពាណិជ្ជកម្ម...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង​ ចូលជួបប្រជុំជាមួយគណៈកម្មការទី៩ រដ្ឋសភា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង​ ចូលជួបប្រជុំ​ និងរាយការណ៍ការងារជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម...

Read More

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន

ខេត្តកោះកុង៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន់ សារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ...

Read More

លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍ នៅប្រទេសថៃ

ប្រទេសថៃ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍លើកទី១០ ដែលរៀបចំដោយសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ មានការចូលរួមពីអ្នកធ្វើគោលនយោបាយ ថ្នាក់ដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ ប្រតិបត្តិករប្រៃសណីយ៍ និងអ្នកផ្គត់ផ្គង់សេវាពាក់ព័ន្ធប្រៃសណីយ៍ជាច្រើនរូប ព្រមទាំងមានការដាក់តាំងពិព័រណ៍ដំណោះស្រាយថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ពីបណ្តាក្រុមហ៊ុននានា។ នៅក្នុងវេទិកាធុរកិច្ចនេះដែរ ក៏មានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាដើម្បីចែករំលែកព័ត៌មាន និងបទពិសោធអំពី (១)ការវិវត្តនៃទីផ្សារប្រៃសណីយ៍ និងកាលានុវត្តភាពនៅក្នុងយុគសម័យឌីជីថល (២)ការអភិវឌ្ឃជំនាញ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និងការងារអាទិភាពរបស់ក្រសួង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូ និងបានជម្រាបជូនអំពីការងារអាទិភាពរបស់ក្រសួងដែលរួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់បង្គោលអង់តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល (៣)...

Read More

លោកជំទាវអនុរដ្ឋលេខាធិការ ទន សុគន្ធា បានអញ្ជើញប្រគល់កុំព្យូទ័រ ៥០គ្រឿង ជូនដល់សាលាភូមិន្ទរដ្ឋបាល យកទៅប្រើប្រាស់ក្នុងការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការី លើជំនាញបច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការនិងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាល តំណាងដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថាស្តីពី “កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាសាលាភូមិន្ទរដ្ឋបាលមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេចផ្តល់កុំព្យូទ័រ ៥០គ្រឿង។...

Read More

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ជូនមន្រ្តីរាជការ អង្គភាពនានាជុំវិញខេត្ត

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូឧទ្ទេស និងលោក ចន ចន្ធី មន្ត្រីជំនាញនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាគ្រូឧទ្ទេស ដើម្បីផ្តល់ចំណេះដឹងជូនមន្រ្តីរាជការដែលអញ្ជើញមកពី រដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពនានាជុំវិញខេត្តព្រះសីហនុ...

Read More