Semtararath

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ

ទីក្រុងបាងកក៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ មហាសន្និបាតលើកទី១៦ នេះ មានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានពីររូបសម្រាប់សម្របសម្រួលដឹកនាំមហាសន្និបាតលើកទី១៧, ២.) រាយការណ៍ពីសកម្មភាពការងាររបស់ APT ក្នុងរយៈពេល៣ឆ្នាំកន្លងមក (២០២១-២០២៣), ៣.) បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញប្រគល់កុំព្យូទ័រ ១៥០គ្រឿង ជូនដល់សាកលវិទ្យាល័យការពារជាតិ យកទៅប្រើប្រាស់ក្នុងការងារបណ្តុះបណ្តាលដល់និស្សិតលើជំនាញព័ត៌មានវិទ្យាយោធា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ​១៥០គ្រឿង តុនិងកៅអីចំនួន១៥០ឈុត និងរៀបចំបន្ទប់ ICT Lab ចំនួន១បន្ទប់ ជូនសាកលវិទ្យាល័យការពារជាតិ តំណាងដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកលវិទ្យាល័យការពារជាតិ ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់និស្សិតនាយទាហានជំនាញព័ត៌មានវិទ្យាយោធា។ ឯកឧត្តមរដ្ឋមន្ត្រី...

Read More

លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ” នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារតាមប្រព័ន្ធអនឡាញ ” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី ប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន...

Read More

ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣

សៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust) ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ សាធារណជន...

Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ រវាង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ....

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការរបស់អង្គភាពចំណុះ ក.ប.ទ. ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និយ័តករទូរគមនាគមន៍កម្ពុជា...

Read More

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣”

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood Phnom Penh ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” ដែលជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក...

Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដោយក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី...

Read More