ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារតាមប្រព័ន្ធអនឡាញ ” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី ប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអុីនធឺណិត សរុបប្រមាណ ៩០រូប។ សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើប្រធានបទ៖ ការផ្សព្វផ្សាយអនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ […]
Category: គោលនយោបាយ

សៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust) ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ សាធារណជន និងសិស្សានុសិស្សយ៉ាងច្រេីនកុះករ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល វិស័យប្រៃសណីយ៍ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ រួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ការរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកថ្ងៃនេះ គឺដើម្បីរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក។ សម្រាប់ឆ្នាំ២០២៣ នេះ UPU បានដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងព័ត៌មាន និងរវាង ក.ប.ទ. និងក្រសួងទេសចរណ៍ ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុបចំនួនប្រមាណ ២៥០ នាក់។ ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ក្រសួងព័ត៌មាន […]

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការរបស់អង្គភាពចំណុះ ក.ប.ទ. ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ ១២០០នាក់ នៅវត្តពោធិសួស្តី ស្ថិតនៅភូមិក្រចាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា […]

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood Phnom Penh ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” ដែលជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី អាណាព្យាបាល ក្រុមគ្រួសារ និងសិស្សានុសិស្ស ជាបេក្ខជនឆ្នើម។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាអាទិភាពចម្បងបំផុត ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ច-សង្គមឌីជីថល និងសម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែងពាក់ព័ន្ធនឹងការកសាងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល កន្លងមកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបំពេញបេសកកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការលើកកម្ពស់និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល […]

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដោយក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. និង ក.វ.វ.ស. សរុបចំនួនប្រមាណ ២៥០ នាក់។ ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖ – ការដាក់ […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ ឯកឧត្តម Martin Vávra បានសង្កត់ធ្ងន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលសាធារណៈរដ្ឋឆែកជាមួយ ក.ប.ទ. ទៅលើផ្នែកសន្តិសុខសាយប័រ ព្រមទាំងផ្នែកផ្សេងទៀតដែលជាអាទិភាពរបស់ ក.ប.ទ.។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម Martin Vávra អំពីការងារ និងសកម្មភាពផ្នែកសន្តិសុខសាយប័រក្រោមសមត្ថកិច្ចរបស់ក្រសួង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអំពីកិច្ចសហប្រតិបត្តិការលេីវិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកឌីជីថល ដល់និស្សិតកម្ពុជា។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការបច្ចុប្បន្ន និងការងារអាទិភាពរបស់ក្រសួងពាក់ព័ន្ធឹនងសន្តិសុខសាយប័រ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វេ្រកង់វិទ្យុស៍ និងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលភាគីអូស្ត្រាលីអាចចូលរួមសហការជាមួយក្រសួង។ ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ (១) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ (២) ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ (៣) ការរៀបចំគោលនយោបាយ (៤) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា (៥) ការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ (៦) ការបង្កើតថ្នាល និងកម្មវិធីបច្ចេកវិទ្យានានា (៧) ការកលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការតភ្ជាប់អ៊ីនធឺណិត ប្រព័ន្ធគ្រប់គ្រងសាលារៀន ការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលធំៗរបស់ក្រសួងដែលសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានសាកសួរបន្ថែមជុំវិញការងារ និងសមត្ថកិច្ចរបស់ក្រសួងពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថាពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ […]

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ នៅទីស្តីការក្រសួង។ កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍធនធានមនុស្សឌីជីថល។ ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារជាមួយនាពេលនេះ។ ជាមួយគ្នានេះ លោកស្រីបានអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។ បន្ថែមលើនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កិច្ចពិភាក្សានេះមានគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ជាពិសេសលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែល បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថ ហើយលោកសង្ឃឹមថា ស្ថាប័នទាំងពីរនេះនឹងមានកិច្ចសហការបន្តជាមួយគ្នានាពេលមុខបន្ថែមទៀត។ ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Zuellig […]

