Category: ទិន្នន័យមូលដ្ឋាន

សារលិខិតអបអរសាទរសូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ (Data Science) របស់អង្គការយូណេស្កូ (University Twinning and Networking-UNITWIN) និងពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាព្រមទាំងការអញ្ជើញចូលរួមពី លោកជំទាវអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី […]

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតមូលដ្ឋានរបស់និស្សិតនៃមូលនិធិសូហ្វវែរកូរ៉េសម្រាប់ជំនួយជាសកល (KSGA)។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េសូហ្វវែរ HRD សាស្រ្តាចារ្យ សិស្សនិស្សិត សរុប១៥០នាក់ មកពីសាកលវិទ្យាល័យចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យានិងធនាគាររបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងរកនិស្សិតមានសមត្ថភាព និងផ្ដល់ឱកាសការងារ។ ក្នុងនោះដែរ និស្សិតចំនួន ៩ក្រុម ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន ហើយគណៈកម្មការវាយតម្លៃនឹងជ្រើសរើសយកក្រុមជ័យលាភីចុងក្រោយចំនួន ៣ក្រុម។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យកឌីជីថលក្នុងក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។ ដូចនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដើម្បីពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា ឱ្យចាប់អារម្មណ៍ និងជ្រើសរើសជំនាញឌីជីថល ជាយានឆ្ពោះទៅអាជីពការងារនាពេលអនាគត និងដើម្បីបំពេញតម្រូវការអ្នកជំនាញបច្ចេកិទ្យាឥតឈប់ឈរ។ ជាក់ស្ដែងសកម្មភាពអាទិភាព ដែលក្រសួងបានធ្វើកន្លងមករួមមានជាអាទី៍៖១. នៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក្រសួងបានផ្តួចផ្តើមបង្កើតកម្មវិធីជាច្រើនដូចជា កម្មវិធីអនាគតបញ្ញវ័ន្តឌីជីថល […]

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ននេះ ក្រៅអំពីមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា កម្មវិធី MPTC Speed Test នេះ មានមុខងារយ៉ាងសំខាន់មួយទៀតគឺ មុខងារការដាក់ពាក្យបណ្ដឹងតវ៉ា ដែលអនុញ្ញាតឱ្យអតិថិជនរាយការណ៍ពីបញ្ហាគុណភាពសេវាដែលកំពុងជួបប្រទះ និងទទួលបានដំណោះស្រាយលើបញ្ហាទាំងនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា។ ចំពោះរបៀបនៃការដាក់ពាក្យប្តឹងតវ៉ាតាមរយៈ កម្មវិធី MPTC Speed Test នេះ សូមទាញយក “និតីវិធីនៃការស្នើសុំដាក់ពាក្យបណ្ដឹងតវ៉ា តាមកម្មវិធី MPTC Speed Test ” ដោយស្កេន QR Code ខាងក្រោម ឬ សាកសួរព័ត៌មានបន្ថែមមកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. និងស្ថាប័នពាក់ព័ន្ធ ផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន […]





