Category: ឯកសាររូបភាព

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣ ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកបច្ចេកវិទ្យាជាច្រើនរូប។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមស្រ្តីប្រកបដោយបរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផលរបស់ស្រ្តីជាវិស្វករបច្ចេកវិទ្យា អ្នកច្នៃប្រឌិត មន្រ្តីរាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់ស្រ្តីក្នុងការចែករំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT ចៅក្រម […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថាស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ជូនសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងសិក្ខាកាមមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ១០៣រូប។ នៅក្នុងឱកាសនោះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានដឹកនាំសិក្ខាកាម បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការអនុញ្ញាតនិងទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងការផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ដែលជាសកម្មភាពដ៏ថ្លៃថ្លាក្នុងការជួយជំរុញនិងពង្រឹងនៃដំណើរការវគ្គបណ្តុះបណ្តាលស្តីពី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជូនជាតិមាតុភូមិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនសិក្ខាកាមជាន់ខ្ពស់ អំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម […]
នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក.ដ.ន.ស.) ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងទាំងពីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ដ.ន.ស. និង ក.ប.ទ. ជាច្រើនរូប។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យ ប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ ក.ដ.ន.ស. […]

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និងសាកលវិទ្យាល័យការពារជាតិសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល

នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលា បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ តំណាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ តំណាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី […]
១. នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ២. ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញខ្សែកាបនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ ៣. រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ស្ថិតនៅចំកណ្តាលនៃផែនទី) តំណាងឱ្យស្ថាប័នដឹកនាំលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ៤. រូបបង្គោលអង់តែនទូរសព្ទចល័ត និងរូបផ្កាយរណប តំណាងឱ្យការរីកលូតលាស់នៃការផ្តល់សេវាទូរសព្ទចល័តប្រកបដោយគុណភាពនៅទូទាំងប្រទេស ដើម្បីបម្រើឱ្យការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបង្ហាញអំពីការទំនាក់ទំនងទៅវិញទៅមករវាងកម្ពុជានិងបណ្តាប្រទេសនានាក្នុងពិភពលោក។ ៥. រូបអគារប្រៃសណីយ៍ សំបុត្រ និងយន្តហោះ តំណាងឱ្យវិស័យប្រៃសណីយ៍នៅកម្ពុជា ដែលកកើតឡើងតាំងពីអំឡុងសតវត្សទី១៩ និងចរាចរណ៍បញ្ញើប្រៃសណីយ៍ទូទាំងពិភពលោក។ បច្ចុប្បន្ន វិស័យប្រៃសណីយ៍កំពុងត្រូវបានធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ៦. តែមប្រិ៍ប្រៃសណីយ៍មានរូបព្រាបស បង្ហាញអំពីការដឹងគុណដល់ “សន្តិភាព” ដែលជាស្នាដៃដ៏ធំ របស់បិតាសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសេចក្តីសុខ និងបាននាំឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព និងភាពរីកចម្រើនអ្វីៗដូចសព្វថ្ងៃនេះ។ ៧. រូបទូរសព្ទឆ្លាតវៃ […]
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយកីឡាករទូកងខេត្តតាកែវ នៅកំពង់ផែភ្នំពេញ រាជធានីភ្នំពេញ។ នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ […]
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យប្រទីបរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន សរុបចំនួន៣០ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី។ អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានខ្លឹមសារដូចតទៅ៖ 1. នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ 2. ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញខ្សែកាបនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ 3. រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ស្ថិតនៅចំកណ្តាលនៃផែនទី) តំណាងឱ្យស្ថាប័នដឹកនាំលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា។ 4. រូបបង្គោលអង់តែនទូរសព្ទចល័ត […]
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១មក។ កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយបានទទួលសិស្សចំនួន 570នាក់ ជ្រើសរើសចេញពីសិស្សពូកែទូទាំងប្រទេស។ ដើម្បីកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់ ៣០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។ ១. អត្ថប្រយោជន៍នៃអាហារូបករណ៍ និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖ – កុំព្យូទ័រយួរដៃ ១គ្រឿង – ការរ៉ាបរងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី៣,១០០ រហូតដល់២៤,៧០០ ដុល្លារអាមេរិក – ទទួលបានឱកាសការងារល្អ […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ ។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូននិស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ […]
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងពាណិជ្ជកម្ម និងរវាង ក.ប.ទ. និងក្រសួងអធិការកិច្ច ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច ។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុបចំនួនប្រមាណ ២០០ នាក់។ ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. […]