Category: ទិន្នន័យមូលដ្ឋាន

សារលិខិតអបអរសាទរសូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
សារលិខិតអបអរសាទរសូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ (​Data​ ​Science​) ​របស់​អង្គការ​យូ​ណេស្កូ (​University​ ​Twinning​ ​and​ ​Network​in​g​-​UNIT​WIN​) ​និង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សាកលវិទ្យាល័យ​ ​Hand​on​g​ ​G​l​ob​a​l​ ​សាធារណរដ្ឋ​កូរ៉េ​ ​និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា​ចំនួន​៦​ ​រួម​មាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង​ ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ព្រមទាំង​ការ​អញ្ជើញ​ចូលរួម​ពី​ ​លោកជំទាវ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ផង​ដែរ​។ ​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៅ​ក្នុង​ភាពជា​ដៃគូ​ដ៏​ល្អ​រវាង​កម្ពុជា​ ​កូរ៉េ​ ​និង​អង្គការ​យូ​ណេស្កូ ​ជាពិសេស​ទៅលើ​ការ​អភិវឌ្ឍ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ថ្មីៗ​នេះ​ ​ក្រសួង​បាន​ចាប់ផ្តើម​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ “​កម្មវិធី​បញ្ញវន្ត​ឌី​ជី​ថល​ ​Digital​ ​Talent​s” ​ដើម្បី​លើក​ក​ម្ពស់​ចំណាប់អារម្មណ៍​លើ​ជំនាញ​ឌី​ជី​ថល​ ​ជាពិសេស​ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ […]
​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្តម​ ​សូ​ វិសុទ្ធី ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក​ម្រិ​ត​មូលដ្ឋាន​របស់​និស្សិត​នៃ​មូលនិធិ​សូ​ហ្វវែ​រ​កូរ៉េ​សម្រាប់​ជំនួយ​ជាស​កល​ (KS​G​A​)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​កូរ៉េ​សូ​ហ្វវែ​រ​ ​H​R​D​ ​សា​ស្រ្តាចារ្យ ​សិស្ស​និស្សិត​ ​សរុប​១​៥​០​នាក់​ ​មកពី​សាកលវិទ្យាល័យ​ចំនួន​ ​១​៣​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ធនាគារ​របស់​កូរ៉េ​ ​និង​កម្ពុជា​ ​ដើម្បី​ស្វែងរក​និស្សិត​មាន​សមត្ថភាព​ ​និង​ផ្ដល់​ឱកាស​ការងារ​។​ ​ក្នុង​នោះ​ដែរ​ ​និស្សិត​ចំនួន​ ​៩​ក្រុម​ ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ខ្លួន​ ​ហើយ​គណៈកម្មការ​វាយ​តម្លៃ​នឹង​ជ្រើសរើស​យក​ក្រុម​ជ័យ​លា​ភី​ចុងក្រោយ​ចំនួន​ ​៣​ក្រុម​។​ ​ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​លើកឡើង​ថា​ ​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិ​ស​័​យ​ឌី​ជី​ថល​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការ​ជំរុញ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ការ​ចាប់​យក​ឌី​ជី​ថល​ក្នុង​ក្រសួង​ស្ថាប័ន​ វិ​ស​័​យ​ឯកជន​ ​និង​សង្គមជាតិ​ទាំងមូល​។​ ​ដូចនេះ​ ​ក្រសួង​បាន​ផ្ដោ​ត​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការ​កសាង​ធនធានមនុស្ស​ក្នុង​វិ​ស​័​យ​ឌី​ជី​ថល​ ​ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស​-​និស្សិត​ ​ចាប់តាំង​ពី​ថ្នាក់​បឋមសិក្សា​ ​ដល់​ឧត្តម​សិក្សា​ ឱ្យ​ចាប់អារម្មណ៍​ ​និង​ជ្រើសរើស​ជំនាញ​ឌី​ជី​ថល​ ​ជាយា​ន​ឆ្ពោះទៅ​អាជីព​ការងារ​នា​ពេល​អនាគត​ ​និង​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នកជំនាញ​ប​ច្ចេកិទ្យា​ឥតឈប់ឈរ​។​ ​ជាក់ស្ដែង​សកម្មភាព​អាទិភាព​ ​ដែល​ក្រសួង​បាន​ធ្វើ​កន្លងមក​រួម​មាន​ជា​អា​ទី៍​៖​​១​. ​នៅ​ក​ម្រិ​ត​បឋមសិក្សា​ ​និង​អនុវិទ្យាល័យ​ ​ក្រសួង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជាច្រើន​ដូចជា​ ​កម្មវិធី​អនាគត​ប​ញ្ញ​វ​័ន្ត​ឌី​ជី​ថល​ […]
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ននេះ ក្រៅអំពីមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា កម្មវិធី MPTC Speed Test នេះ មានមុខងារយ៉ាងសំខាន់មួយទៀតគឺ មុខងារការដាក់ពាក្យបណ្ដឹងតវ៉ា ដែលអនុញ្ញាតឱ្យអតិថិជនរាយការណ៍ពីបញ្ហាគុណភាពសេវាដែលកំពុងជួបប្រទះ និងទទួលបានដំណោះស្រាយលើបញ្ហាទាំងនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា។ ចំពោះរបៀបនៃការដាក់ពាក្យប្តឹងតវ៉ាតាមរយៈ កម្មវិធី MPTC Speed Test នេះ សូមទាញយក “និតីវិធីនៃការស្នើសុំដាក់ពាក្យបណ្ដឹងតវ៉ា តាមកម្មវិធី MPTC Speed Test ” ដោយស្កេន QR Code ខាងក្រោម ឬ សាកសួរព័ត៌មានបន្ថែមមកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. និងស្ថាប័នពាក់ព័ន្ធ ផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន […]