Category: ទិន្នន័យមូលដ្ឋាន

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាទុតិយភូមិ វិស័យឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ២៧០ នាក់។ នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីវត្ថុបំណងនៃការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) […]
ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៖ កាលពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិនិងឯកជន មកពី​ ១៩២ប្រទេស។ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញនេះ ប្រធានបទសំខាន់មួយដែលត្រូវបានលើកយកពិភាក្សាគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីដេីម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់ UPU​ ជាពិសេសការប្រេីឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយប្រសិទ្ធភាពជាសកល។ ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្តក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។ មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេចមហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុក្នុងវិស័យប្រៃសណីយ៍។ ប្រទេសសមាជិកក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្តកាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។ ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាតនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី […]
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)វេនទី៧ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងថវិកាមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណភាពមាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ […]
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល រវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពចំណុះ ក.ប.ទ. តំណាងគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង៦ តំណាងវិស័យឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ៣០០នាក់។ នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីសាវតារនៃការបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program” (DSDP) ក្នុងកម្មវត្ថុចម្បងចំនួន៣ ដែលរួមមាន៖ (១) ការចូលរួមអនុវត្តក្របខណ្ឌ […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានអប់រំ និងវិស័យឯកជនជាច្រើនរូប។ ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាពិសេស ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ព្រមទាំងសិស្ស-និស្សិត ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរនិងបច្ចេកវិទ្យាឌីជីថល លើកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថល ឈានទៅដល់ការកសាងមូលធនមនុស្សឱ្យក្លាយទៅជាពលរដ្ឋឌីជីថល (Digital Citizen) នៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្នាលសហគមន៍ឌីជីថលកម្ពុជាគឺពិតជាមានសារៈសំខាន់និងភាពចាំបាច់ ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងនិងក្រៅប្រទេស […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រយៈពេលបីថ្ងៃ ស្តីពី “ការវាយតម្លៃកម្រិតសន្តិសុខសាយប័រ” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីលោក YANAGAWA Shinji មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា Dr. Michael Hugh GOLDSMITH នាយក Global Cyber Security Capacity Centre, រួមជាមួយក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញជប៉ុន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាវាយតម្លៃកម្រិតសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួបពិភាក្សាប្រមូលធាតុចូលជាមួយសាកលវិទ្យាល័យ ក្រសួង-ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានបញ្ជាក់ថា ការលើកកម្ពស់កម្រិតសន្តិសុខសាយប័ នឹងចូលរួមចំណែកធ្វើឱ្យលំហសាយប័ររបស់កម្ពុជាកាន់តែមានភាពធន់ខ្ពស់ សុវត្ថិភាព និងភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ […]
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម Jacques PELLET អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ ព្រមទាំងអាណាព្យាបាលនិស្សិតជាច្រើនកុះករ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នដឹកនាំសម្របសម្រួលគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់ចេញនូវសកម្មភាពការងារជាអាទិភាពចំពោះមុខ ជាអាទិ៍ ការពង្រឹងគុណភាពសេវានិងពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទនិងអ៊ីនធឺណិត ការពង្រឹងកិច្ចនិយ័តកម្មលើប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស ការបង្កើនមូលធនមនុស្សឌីជីថល តាមរយៈការអប់រំ […]