Category: ឯកសារបណ្តុះបណ្តាល

ឯកឧត្តមប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍­បានដឹកនាំគណប្រតិភូចូលរួមពិធីបើកពិពណ៌ផ្លា­ស់ផ្តូរធុរកិច្ចបច្ចេកវិទ្យាគមនាគមន៍និងព័­ត៌មាន និងវេទិកាថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគម­នាគមន៍និងព័ត៌មានប្រចាំឆ្នាំនៅប្រទេសសិង្ហ­បុរី ថ្ងៃទី១ដល់ទី៣ខែមិថុនាឆ្នាំ២០១៥
ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមវេទិកា ថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅប្រទេសសិង្ហបុរី ​នាថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០១៥     
សេចក្តីប្រកាសព័ត៌មាន អំពីឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី០១ ដល់ ០៣ ខែមិថុនា ឆ្នាំ២០១៥។
ឯកឧត្តមប្រាក់សុខុន​​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍­ បានដឹកនាំមន្ត្រីក្រោមឱវាទជួបសំណេះសំណាលជា­មួយប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅឃុំ­ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹង ស្តីពី វគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន និងទូរស័ព្ទឆ្លាតវៃ
ឯកឧត្តមរដ្ឋមន្ត្រី ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារក្រីក្របំផុត ចំនួន ១០ គ្រួសារ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ឧសភា ២០១៥។
ឯឧ.រដ្ឋមន្ត្រី ទទួលគ្រឿង​ឥស្សរិយយស ពី​រដ្ឋាភិបាលបារាំង​
ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ និងថែទាំគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងប្រទេសម៉ាឡេស៊ី-កម្ពុជា-ថៃ
ឯកឧត្តមរដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយគណៈវិស្វករកម្ពុជា នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីព្រះមុនីវង្ស ចន្លោះសាលារាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតចាប់ពីពេលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ រហូតមកទល់នឹងពេលនេះ គឺការសាងសង់សម្រេចបានប្រមាណជា ៥០% ហើយតាមគម្រោងនឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៦។ នាព្រឹកថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា  អគារវិទ្យាស្ថានជាតិដែល​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤នេះ ​នឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៥នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងសង្កត់ធ្ងន់ ឲ្យក្រុមហ៊ុនម៉ាវការសាងសង់ទាំងអគារទីស្តីការក្រសួង ក៏ដូចជាអគារវិទ្យាសា្ថនជាតិ ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់ធ្វើយ៉ាងណាគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវបញ្ចប់ដំណើរការសាងសង់ឲ្យរួចរាល់តាមគម្រោង ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួម៕ [ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/05/184/slide-184.jpg,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-1.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-2.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-3.gif”]