រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» លើកទី២ ដែលបានសហការរៀបចំជាមួយក្លឹបអ្នកការសែតកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មន្ត្រីរាជការ និងបុគ្គលិកនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសិក្ខាកាមជាអ្នកសារព័ត៌មានប្រមាណ ៥០រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លឹបអ្នកកាសែតកម្ពុជា អំពីកម្មវិធីទូរសព្ទសម្រាប់ជួយការងារ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យពួកគាត់អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។ លោកបានបន្ថែមថា ក្រៅពីជំនាញខាងលើ អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូ តាមទូរសព្ទដៃ ការ Edit រូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរសព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s […]
Category: ឯកសាររូបភាព

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់មួយនៃការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសកិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវ សុខសន្តិភាពពេញលេញ, ឯកភាពជាតិនិង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវ យុទទ្ធសាស្ត្រត្រីកោន និង យុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល, ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម និងសេដ្ឋកិច្ច ដែលនាំឲ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមន៍បច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឥណ្ឌា និងកម្ពុជា សរុប៩០នាក់ ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ៦០ក្រុមហ៊ុន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗមកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន ដែលមានជំនាញលើផ្នែក Software Solution, AI, Big Data analytics, Cyber Security, Cloud Computing, Web and Mobile Application, FinTech, EduTech, AgriTech និង Blockchain។ ថ្លែងនៅក្នុងឱកាសនោះ […]

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ១. ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ២. ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ៣. ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ ៤. ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ” (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” ចំនួន ១០២រូប មកពី រាជធានី ខេត្តចំនួន៨ ។ គម្រោងនេះឧបត្ថមថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានរអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋនិងវិស័យឯកជន […]




