Category: ឯកសាររូបភាព

ពិភាក្សាការងារជាមួយលោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS
ក្រុមហ៊ុន E-GetS មានសេចក្តីសោមនស្សរីករាយ ដែលបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេល៥ឆ្នាំនេះ ក្នុងការបម្រើសេវាដឹកជញ្ជូនបញ្ញើ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត​ ៣០០០នាក់ សម្រាប់ផ្តល់សេវាបញ្ញើ និងទីភ្នាក់ងារបញ្ញើនៅកម្ពុជា។
ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះនាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៤ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤ ខេត្ត។ […]
​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ឆ្នាំ​សិក្សា​ ​២​០​២​២​-​២​០​២​៣​
​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ឆ្នាំ​សិក្សា​ ​២​០​២​២​-​២​០​២​៣​ ​ចំនួន​៣​១​៤​នាក់​ ​កំពុង​សិក្សា​ឆ្នាំ​ទី​១​ ​នៅ​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​៥​ ​គឺ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​ (​CAD​T​) ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​IT​C) ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (​A​UP​P​) ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​ (​Paragon​)
សេចក្តីជូនដំណឹង​ ​ស្តីពី​ ​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សម្រាប់​ឆ្នាំ​២​០​២​៣
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ ​និស្សិត​ ​និង​មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ក្របខណ្ឌ​ “ ​ក​ ” ​ចំនួន​ ​១​៤​កន្លែង​ ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ដើម្បី​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​
លទ្ធផល​ប្រឡង​អាហារូបករណ៍​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន
​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ចេញ​សេចក្តីជូនដំណឹង​ ​ស្តីពី​លទ្ធផល​ប្រឡង​អាហារូបករណ៍​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ថ្នាក់​បរិញ្ញាបត្រ​ ​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ចំនួន​១​០​០​កន្លែង​ ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ ​ភ្នំពេញ​(​A​UP​P​) ​ឆ្នាំ​២​០​២​៣
​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា
រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ទើប​កាន់​តំណែង​ថ្មី​។
ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។ សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។ តំណភ្ជាប់ទីតាំង WiFi សាធារណ: https://wp-hub.cc.mptc.gov.kh/public-wifi *** ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅទស្សនកិច្ចស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Education Broadcasting Cambodia) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា EBC ជួយពន្លឿនអប់រំឌីជីថល និងបណ្តុះបណ្តាល​ ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ភាពសម្បូរបែប និងទូលំទូលាយ ផ្តល់ជូនទាំងគ្រូបង្រៀន និងសិស្សានុសិស្សទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា​ កិច្ចដំណេីការ​ EBC ឆ្លេីយតបនឹងសកម្មភាពអាទិភាពក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថាគម្រោងនេះនឹងផ្ដល់គុណប្រយោជន៍ដល់សាលារៀនទូទាំងប្រទេសតាមរយ:មាតិកាអប់រំល្អជាច្រេីនសម្រាប់គ្រប់កម្រិតសិក្សា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនកិច្ចបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC​ ព្រមទាំងផ្ដល់ថវិកាឧបត្ថមដល់បុគ្គលិក​ […]
រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អ​ញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដោយមាន​ការចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​តំណាង​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តាម​អង្គភាព​ ​មន្ទីរ​ក្រោម​ឱវាទ​ក្រសួង​ ​និង​និវត្តជន​ ​សរុប​ប្រមាណ​ ​៣​៥​០​នាក់​។​ថ្លែង​ទៅកាន់​អង្គ​ពិធី​ទាំងមូល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ជាអនេក​ ​ចំពោះ​វត្តមាន​និវត្តជន​ទាំងអស់​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​ ​រៀមច្បង​និង​ពូ​មីង​និវត្តជន​ទាំងអស់​ ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​វិ​ស​័​យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​កម្លាំងចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ​និង​ដើម្បី​ទុកជា​សមិទ្ធផល​បន្ត​ជូន​អ្នក​ជំនាន់​ក្រោយ​ ​ដែល​យើង​ត្រូវតែ​ប្ដេជ្ញា​ថែរក្សា​ការពារ​ ​និង​បន្ត​ ​អភិវឌ្ឍ​ទ្វេ​ដង​តទៅទៀត​។​​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បង្ហាញ​ជូន​អំពី​សមិទ្ធផល​ការងារ​សំខាន់​ៗ​ ​ដែល​ក្រសួង​សម្រេច​បាន​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​កន្លងមក​នេះ​ ​រួម​មាន​កំណែ​ទម្រង់​ផ្ទៃក្នុង​ក្រសួង​ ​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​២​០​២​២​-​២​០​៣​៥​ ​ការ​កសាង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់​ៗ​ ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ វិ​ស​័​យ​ឌី​ជី​ថល​ ​ការ​បណ្តុះបណ្តាល​មូលធន​មនុស្ស​ឌី​ជី​ថល​ ​និង​ការងារ​សង្គម​។​​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តល់​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ថវិកា​សម្រាប់​និវត្តជន​ម្នាក់ៗ​ចំនួន​ ​៤​០​ម៉ឺន​រៀល​ ​ផង​ដែរ​។
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) តំណាងដោយ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ស.ជ.គ.។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានគ្រប់អង្គភាព មន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រង ស.ជ.គ. ព្រមទាំងនិស្សិត ដែលមានចំនួនសរុបប្រមាណ ៤០០ នាក់ ផងដែរ។ ស.ជ.គ. បានជ្រើសរើសប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ […]