Category: ឯកសារវីដេអូ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកទឹកផុស ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។ […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផល និងការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ក្រុមហ៊ុនឯកជនដែលជាប្រតិបតិ្តករ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ៧៥រូប។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននាពេលកន្លងមក ដូចជាការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ព្រមទាំងជម្រាបជូនបន្ថែមអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយក្រុមហ៊ុនឯកជនលើការងារអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជានាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។​ ឯកឧត្ដមក៏បានម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតអាជីវកម្ម​ ឬគម្រោងល្អៗសម្រាប់បម្រេីដល់វិស័យសាធារណ:និងវិស័យឯកជន​ អាចដាក់ពាក្យមកទទួលជំនួយបច្ចេកទេស​ និងហិរញ្ញវត្ថុពីក្រសួងផងដែរ។ ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកថវិកាបរិច្ចាគរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ១៥០,០០០,០០០ (មួយរយហាសិនលាន) រៀល និង ២,២៧៥ (ពីរពាន់ពីររយចិតសិបប្រាំ)​ ដុល្លារអាមេរិក តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ៦ ខែកក្ដដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Will Parks តំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ(UNICEF) នៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ (GPEVAC) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្ស-និស្សិត ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” នេះគឺជាសមទ្ធិផលថ្មីមួយដែលត្រូវបានរៀបចំឡើងដោយក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការសហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ពន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាយ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ។ ស្របតាមគោលការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ជូលទាំងអ្នកធ្វើនយោបាយ វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ។ […]
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយមានភាពរអាក់រអួល យើងអាចមានប្រព័ន្ធទំនាក់ទំនងផ្សេងទៀតជំនួសបាន។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា លោកអ្នកអាចទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលកំពុងពេញនិយមទាំងនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store សម្រាប់អ្នកប្រើប្រាស់ iPhone និង Play Store សម្រាប់ Android តាមការណែនាំ ដូចខាងក្រោម៖ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេសប៊ុក (Facebook) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនដែលបង្កឱ្យមានការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់ និងដោយមើលឃើញថា កម្មវិធីតេឡេក្រាម (Telegram) និង តិកតុក (Tik Tok) គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលប្រើប្រាស់និងមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ការប្រើប្រាស់និងលុបគណនីហ្វេសប៊ុក ហើយបង្វែរមកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះជំនួសវិញ។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់គ្រប់ប្រតិបត្តិករទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល សូមជួយផ្សព្វផ្សាយ លើកទឹកចិត្ត និងណែនាំដល់និយោជិត-បុគ្គលិកក្រោមឱវាទខ្លួន និងជួយផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ទាំងអស់ អំពីរបៀបភ្ជាប់ (Join) តេឡេក្រាម (Telegram) និងតាម (Follow) តិកតុក (Tik Tok) ផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអាចទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័ស ជាពិសេស គោលនយោបាយនិងវិធានការនានារបស់រាជរដ្ឋាភិបាល តាមរយៈ៖ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិ Tech For Kids Academy លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស-និស្សិត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានក្តីសប្បាយរីករាយដែលបានចូលរួមបើកកម្មវិធីការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដែលជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងរយៈពេល ១២សប្តាហ៍ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសកលលោក ដែលមានគោលបំណងលើកកម្ពស់ដល់សិស្សជាកុមារី ឬយុវនារី ចាប់ពីអាយុ ៨ ដល់ ១៨ឆ្នាំ ឱ្យចេះធ្វើការជារក្រុម ចូលរួមបង្កើតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗឆ្លើយតបទៅនឹងបញ្ហានានាដោយប្រើបច្ចេកវិទ្យាឌីជីថល និងគំនិតសហគ្រិនភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រសំខាន់មួយគឺ ផ្តោតលើ “ការកសាងធនធានមនុស្សឌីជីថល” ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ […]
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត​ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកបាទី ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។ […]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ “ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក”។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ១៥០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងរហូតដល់ជនបទ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព […]