លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត” ដើម្បីមានចំណាត់ការឱ្យទាន់ពេលវេលា និងរកដំណោះស្រាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យា អំពីបញ្ហាមាតិកានៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ សីលធម៌សង្គម និងកិត្តិយសស្រ្តីនិងកុមារ តាមប្រព័ន្ធអនឡាញ។ រាជធានីភ្នំពេញ | ១១ មករា ២០២៤
Category: សេចក្តីណែនាំ

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកជំទាវ Kate Rebholz អនុប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងអាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ រាជធានីភ្នំពេញ | ១១ មករា ២០២៤

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ផងដែរ។ ទីក្រុងវៀងច័ន្ទន៍ | ១០ មករា ២០២៤

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។ ខេត្តតាកែវ | រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់។ ខេត្តតាកែវ | ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤

សូមប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបានសេចក្តីសុខ សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មី និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការវរសេនាតូចលេខ៤១៣ ស្ថិតនៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពលទាហាន និងគ្រួសារកងទ័ព សរុបប្រមាណ ៧៩៥នាក់។ ខេត្តឧត្តរមានជ័យ | ៣០ ធ្នូ ២០២៣

ខេត្តសៀមរាប៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ប្រតិបត្តិករទូរគមនាគមន៍ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ខេត្តសៀមរាប | ២៩ ធ្នូ ២០២៣

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតនិងមហាជនផងដែរ។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមរៀបចំដាក់តាំងបង្ហាញស្តង់ពិព័រណ៍ជាសាធារណៈចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ អំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួង ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសផ្តោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងការកសាងមូលធនមនុស្សឌីជីថល។

បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម ៖ ១- សូមចូលទៅកាន់ក្រុមតេឡេក្រាមស្វ័យប្រវត្តិ ដែលមានឈ្មោះថា”TemporaryBacIICertificateBot តាមរយៈតំណភ្ជាប់ go.gov.kh/bac-ii ២- ចុចនៅលើពាក្យ ស្នើសុំ/Request ៣-ជ្រើសរើសយក “ឆ្នាំប្រឡង 2023” ៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង ៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ដែលទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ៦. បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។ ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ […]