ឯកឧត្តមប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំគណប្រតិភូចូលរួមពិធីបើកពិពណ៌ផ្លាស់ផ្តូរធុរកិច្ចបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវេទិកាថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ថ្ងៃទី១ដល់ទី៣ខែមិថុនាឆ្នាំ២០១៥
Category: សកម្មភាពក្រសួង

ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមវេទិកា ថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅប្រទេសសិង្ហបុរី នាថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០១៥
សេចក្តីប្រកាសព័ត៌មាន អំពីឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី០១ ដល់ ០៣ ខែមិថុនា ឆ្នាំ២០១៥។

ឯកឧត្តមប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រីក្រោមឱវាទជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹង ស្តីពី វគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងទូរស័ព្ទឆ្លាតវៃ

ឯកឧត្តមរដ្ឋមន្ត្រី ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារក្រីក្របំផុត ចំនួន ១០ គ្រួសារ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ឧសភា ២០១៥។

ឯឧ.រដ្ឋមន្ត្រី ទទួលគ្រឿងឥស្សរិយយស ពីរដ្ឋាភិបាលបារាំង

ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ និងថែទាំគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងប្រទេសម៉ាឡេស៊ី-កម្ពុជា-ថៃ

ឯកឧត្តមរដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយគណៈវិស្វករកម្ពុជា នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីព្រះមុនីវង្ស ចន្លោះសាលារាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតចាប់ពីពេលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ រហូតមកទល់នឹងពេលនេះ គឺការសាងសង់សម្រេចបានប្រមាណជា ៥០% ហើយតាមគម្រោងនឹងត្រូវរួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៦។ នាព្រឹកថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា អគារវិទ្យាស្ថានជាតិដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤នេះ នឹងត្រូវរួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៥នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងសង្កត់ធ្ងន់ ឲ្យក្រុមហ៊ុនម៉ាវការសាងសង់ទាំងអគារទីស្តីការក្រសួង ក៏ដូចជាអគារវិទ្យាសា្ថនជាតិ ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់ធ្វើយ៉ាងណាគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវបញ្ចប់ដំណើរការសាងសង់ឲ្យរួចរាល់តាមគម្រោង ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួម៕ [ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/05/184/slide-184.jpg,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-1.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-2.gif,https://asset.cambodia.gov.kh/mptc/files/2015/05/184/Inside-3.gif”]

