សារលិខិតថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចំរើនព្រះជន្មវស្សា គំរប់ ៦២ យាងចូល ៦៣ ព្រះវស្សា នាថ្ងៃទី១៤ ឧសភា ២០១៥។
Category: សកម្មភាពក្រសួង

ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ឯឧ.រដ្ឋមន្ត្រី ទទួលគ្រឿងឥស្សរិយយស ពីរដ្ឋាភិបាលបារាំង
សិក្ខាសាលាថ្នាក់ជាតិស្តីពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃឌីជីថលឌីវីដិន(សុខដុមវូបនីយកម្ម ហ្វ្រេកង់ស៍៧០០ MHz)នៅកម្ពុជា ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៥។

ពិធីប្រកាសបើកការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ឆ្នាំ ២០១៥

សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាព និងបញ្ហាប្រឈមនៃឌីជីថលឌីវីដិន(សុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz)នៅកម្ពុជា”

រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចប់មុខតំណែង អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការរដ្ឋមន្ត្រី និងតែងតាំង ផ្ទេរភាកិច្ចមន្ត្រីរាជការនៃក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះមន្ត្រី ៨ រូប ដែលទើបត្រូវបានតែងតាំង ផ្ទេរភារកិច្ចថ្មីនាឱកាសនេះ ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីដែលទើបត្រូវបានតែងតាំង ផ្ទេរភាកិច្ចថ្មី ក៏ដូចជាមន្ត្រីរាជការនៃក្រសួងទាំងអស់ ឲ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដើម្បីឲ្យក្រសួងអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនបន្ថែមទៀតសម្រាប់ឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំខាងមុខ។ ទន្ទឹមនេះ មន្ត្រីរាជការនៃក្រសួងទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់រៀនសូត្រ បង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាទំនើប ឲ្យស្របតាមការវិវត្តន៍រីកចំរើននៃវិស័យទាំងបីដែលក្រសួងគ្រប់គ្រង។ ជាមួយគ្នានេះ ក៏ត្រូវបន្តខិតខំកសាង និងកែលម្អលិខិតបទដ្ឋានគតិដែលពាក់ព័ន្ធ ដំណៅលើកកំពស់កិច្ចការគ្រប់គ្រងរបស់ក្រសួងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់ថ្នាក់ដឹកនាំនៃអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងអស់ ត្រូវផ្តល់ឱកាសដល់មន្ត្រីរាជការដែលមានសមត្ថភាព បានចូលរួមចំណែកបំពេញការងារទៅតាមមុខជំនាញប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធ្វើឲ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) ដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រកិច្ចកសាងសហគមន៍អាស៊ាននៅចុងឆ្នាំ២០១៥ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស៕ [ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/04/178/Slide-2.gif,https://asset.cambodia.gov.kh/mptc/files/2015/04/178/Inside-3.gif,https://asset.cambodia.gov.kh/mptc/files/2015/04/178/Inside-1.gif,https://asset.cambodia.gov.kh/mptc/files/2015/04/178/Inside-2.gif”]

ឯកឧត្តមរដ្ឋមន្ត្រី ស្តាប់ និងដោះស្រាយកង្វល់ប្រជាពលរដ្ឋនៅស្រុកស្អាង ខេត្តកណ្តាល

ពិធីសូត្រមន្ត្រ រាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1466.jpg,https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1467.jpg,https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1551 (1).jpg,https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1551 (2).jpg,https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1551 (3).jpg,https://asset.cambodia.gov.kh/mptc/files/2015/04/157/img_1551 (4).jpg”]

