Category: អាហារូបករណ៍

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត​ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញេីដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ខិតខំធ្វេីការងារ និងរួមគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដេីម្បីអភិវឌ្ឍខេត្តតាកែវដែលមានសក្ដានុពលនេះឱ្យបានល្អប្រសេីរ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី ចំនួន ១៥រូប និងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ចំនួន ២៨រូប, នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ដោយផ្ទាល់​ និងតាមរយៈប្រព័ន្ធវីដេអូនៃសន្និសីទ Zoom។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូនសេវាទូរគមនាគមន៍ និងអុីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអុីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួង ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ […]
រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនដល់ថ្នាក់ដឹកនាំដែលមានមុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រីចំនួន ១២នាក់ មកពីក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ ការកំណត់អត្តសញ្ញាណព័ត៌មាន និងការការពារឯកជនភាព​ ជាដេីម។ វគ្គបណ្ដុះបណ្ដាល​នេះជាផ្នែកមួយនៃផែនការសកម្មភាពសំខាន់ៗ​ របស់ក្រសួងប្រៃសណីយ៍និងទូរគមនសគមន៍ក្នុងការកសាងសមត្ថភាពធនធានមនុស្សដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ (The 2nd Vietnam International Digital Week) និងសន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (The 4th ASEAN Conference on 5G) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម។ កម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ ផ្ដោត​សំខាន់​លេី (1)កិច្ចពិភាក្សាតុមូលគោលនយោបាយ (Policy Roundtable) ក្រោមប្រធានបទការអភិវឌ្ឍន៍កម្មវិធី Narrow AI Application (២)សន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (៣)សន្និសីទលើកទី២ ស្តីពីការបញ្ចុះថ្លៃសេវារ៉ូមីងចល័តអន្តរជាតិ (International Mobile Roaming Charging) នៅក្នុងអាស៊ាន (៤)សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ICT ប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អ្នកស្រាវជ្រាវគោលនយោបាយ […]
ទីក្រុងក្រុងឌូបៃ៖ ឯកឧត្តម ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់វិទ្យុ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ២០២៣ (World Radiocommunication Conference – WRC 2023) របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលត្រូវបានរៀបចំទ្បើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ នៃអេមីរ៉ាអារ៉ាប់រួម (UAE)។ សន្និសីទ WRC-23 ជាកិច្ចប្រជុំសំខាន់មួយរបស់សហភាពទូរគមនាគមន៍អន្តរជាតិដែលជាអង្គការមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកវិស័យទូរគមនាគមន៍ ដែលត្រូវបានរៀបចំទ្បើងជារៀងរាល់៤ឆ្នាំម្តងដោយការិយាល័យវិទ្យុគមនាគមន៍ នៃ ITU ហើយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកសរុប ១៨០ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀត មកពីជុំវិញពិភពលោកផងដែរ។ សន្និសីទនេះមានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) រៀបចំគោលនយោបាយរួមស្តីពីការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាវិទ្យុគមនាគមន៍សម្រាប់រយ:ពេលបួនឆ្នាំបន្តទៀត ២.) កែសម្រួលបទប្បញ្ញត្តិវិទ្យុគមនាគមន៍និងការរៀបចំបែងចែកហ្វ្រេកង់ស៍វិទ្យុតាមរយ:ការស្នើពីរដ្ឋសមាជិកនានាស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើនផ្សេងទៀត។ នៅក្នុងសន្និសីទ WRC-23 នេះ ឯកឧត្តម ជាង សុភ័ក្រ និងគណៈប្រតិភូ ក.ប.ទ. បានចូលរួមពិភាក្សាការពារសំណើកែប្រែនិងកំណត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនានាដែលបណ្តាប្រទេសសមាជិករបស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានដាក់សំណើជាពិសេស ដោយឡែកពហុប្រទេសរួមជាមួយប្រទេសមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការកំណត់ការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍វិទ្យុ 6GHz សម្រាប់សេវាទូរសព្ទចល័ត ព្រមទាំងចូលរួមតាមដាននិងពិភាក្សារាល់សំណើរដែលលើកឡើងពីបណ្តារប្រទេសផ្សេងៗទៀត។ […]
កាន់តែងាយស្រួល!!! ឥឡូវនេះ លោកអ្នកអាចស្នើសុំចុះឈ្មោះដែនជាតិ .kh និងទិញតាមរយៈ ABA Mobile បានហើយ ដែលជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ក្នុងការលើកកម្ពស់អត្តសញ្ញាណ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអុីនធឺណិត។ ការបង្ហាញផលិតផល ឬសេវាកម្មរបស់អ្នកនៅលើអុីនធឺណិតយ៉ាងងាយស្រួល និងមានសុវត្ថិភាព! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ 6789 (ដោយឥតគិតថ្លៃ) | 023 722 333 ឬ អាសយដ្ឋាន ផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សាស្រ្តាចារ្យ សិស្សជ័យលាភី ៥៩នាក់ មកពីសាកលវិទ្យាល័យចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យានិងធនាគាររបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងរកនិស្សិតមានសមត្ថភាព និងផ្ដល់ឱកាសការងារ។ ក្នុងនោះដែរ និស្សិតចំនួន ៣ក្រុម ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន ដែលគណៈកម្មការវាយតម្លៃបានជ្រើសរើសយកក្រុមជ័យលាភីចុងក្រោយចំនួន ៣ក្រុម។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល (Digital Transformation)​ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន។ ដេីម្បីចូលរូចចំណែកលេីកិច្ចការងារនេះ​ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលតាមរយ:ការពង្រឹងសមត្ថភាពសិស្ស-និស្សិត […]