រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការកម្មវិធី តិចណូវេសិន ២០២៣ (Technovation 2023) ដែលសហការរៀបចំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំយុវជននិងកីឡា និង Tech For Kids Academy។ តិចណូវេសិន ២០២៣ ជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែង រយៈពេល ១២ សប្ដាហ៍ ក្នុងគោលដៅជំរុញលើកកម្ពស់សិស្សស្រី ឱ្យមានចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន ចេះធ្វើការជាក្រុមប្រកបដោយគំនិតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗដោយប្រើបច្ចេកវិទ្យា។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកការអប់រំ ជាវិស័យអាទិភាពមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែគាំទ្រ ជានិច្ចនូវការស្រាវជ្រាវ នវានុវត្តន៍ និងចូលរួមបណ្ដុះទេពកោសល្យបច្ចេកវិទ្យា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី លេីកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងឱ្យបានសកម្ម និងជូនពរឱ្យក្មួយៗទាំងអស់ ទទួលបានជោគជ័យ ក្នុងកម្មវិធី តិចណូវេសិន […]
Category: សកម្មភាពរដ្ឋមន្ត្រី

សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីបទឧទ្ទេសនាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាពប្រើប្រាស់គ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងកំពុងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាតាមបែបឌីជីថល ដើម្បីឱ្យសាកលវិទ្យាល័យទាំងអស់ភ្ជាប់គ្នា សម្របដល់ការគ្រប់គ្រងនិស្សិត និងផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធឌីជីថល។ លើសពីនេះ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនវិទ្យាល័យ និងសាកលវិទ្យាល័យដែលមានជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងជំនាញពាក់ព័ន្ធនឹងឌីជីថល។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួយរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅក្នុងសាកលវិទ្យាល័យ ដើម្បីជំរុញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍បង់ថ្ងៃសិក្សាចំនួន ៥០កន្លែង […]

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក.ប.ទ. បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិរួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជនឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។ ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code ទាំងពីរខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម […]

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត សរុបប្រមាណ ២៩៤នាក់។ ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសេីរជាងមុន ៧០%។ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហេីយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។ ក្នុងដំណេីរការពង្រឹកគុណភាពសេវានេះ មានប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាមិនឱ្យសាងសង់ ហេីយឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនថា នឹងស្ដាប់មតិភាពច្រេីន ប្រសិនមានមានប្រជាពលរដ្ឋលេីសពី៧០% មានសំណូមពរ ឯកឧត្ដមរដ្ឋមន្ត្រីនឹងគោរពស្នេីសុំគោលការណ៍ដេីម្បីសាងសង់នៅគម្រោងទី២នោះ។ លើសពីនេះទៀត ក.ប.ទ. […]

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក ចូសែហ្វ សូវ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល លោក ទើបកាន់តំណែងថ្មី កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ចូសែហ្វ សូវ័រ ដែលមានបទពិសោធន៍ និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេស ការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្ដម មានសុទិដ្ឋិនិយមថាអង្គការសហប្រជាជាតិ នឹងបន្តជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការធ្វេីបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់មនុស្សជាតិ។ សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល។
កិច្ចពិភាក្សាលើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥

ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន ពលទាហាន និងពិនិត្យទីតាំងស្ថានភាពវរសេនាតូចលេខ ៤១៥ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥


