ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា គណៈកម្មការរៀបចំការប្រឡងនឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់តាមការកំណត់ ដូចខាងក្រោម៖ កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង រយៈពេល ៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍ មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣) ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ។ សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង បេក្ខជនអាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ និងសូមតាមដានទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and […]
Category: ឯកសារវីដេអូ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូត ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ ដែលនិស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក និងលោកស្រី ជាភ្ញៀវកិត្តិយស ព្រមទាំងនិស្សិតដែលបានចូលរួមប្រកួតប្រជែងផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាទទួលបានចំណេះដឹងថ្មី និងការផ្លាស់ប្តូរបទពិសោធល្អៗជាមួយនិស្សិតមកពីប្រទេសដទៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ អក្ខរកម្មឌីជីថល និងការបណ្តុះបណ្តាលជំនាញ គឺជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ ហើយដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្ត […]

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លើកទី២ នៅសណ្ឋាគារ ខេមរា បាត់ដំបង១។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ទាំង១៥ខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទាំង១៥ សាខាប្រៃសណីយ៍កម្ពុជាខេត្តទាំង១៥ និងប្រធានសាខាប្រតិបត្តិករប្រៃសណីយ៍ឯកជនជាច្រើនរូប។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលានេះឡើង ដេីម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល។ ឯកឧត្តម បានបន្ថែមថា ការអភិវឌ្ឍវិស័យប្រៃសណីយ៍ជាការចូលរួមធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថាស្តីពី “ កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល ” ជូនសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការីឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល អញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៧៩០ អង្គ/នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីសារសំខាន់នៃ ការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ដែលជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញក្នុងដំណើរកាឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របតាមការវិវត្តថ្មីៗរបស់សង្គម និងបរិវត្តកម្មឌីជីថល។ថ្លែងក្នុងពិធីបាឋកថានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើបទឧទ្ទេសនាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ […]

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ក. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង បន្ទាប់ពីការដាក់ឱ្យពិនិត្យផ្ទៀតផ្ទាត់បញ្ជីឈ្មោះបេក្ខជនដាក់ពាក្យប្រឡងរួចមក គណៈកម្មការបានទទួលបេក្ខជនសរុបចំនួន ៣៣៦នាក់។ បេក្ខជនទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ លេខបន្ទប់ និងលេខតុ ដែលមានបិទផ្សាយនៅមណ្ឌលប្រឡង ឬតាមរយៈគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។ ចុចទីនេះដើម្បីទាញយកសេចក្តីជូនដំណឹង និងបញ្ជីឈ្មោះបេក្ខជនប្រឡង ខ. ការប្រឡងក្របខណ្ឌ ពេលព្រឹក៖ ពេលរសៀល៖ បញ្ជាក់ ៖ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន) និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ដែលបានផ្ញើជូនសាមីខ្លួនតាមរយៈអ៊ីម៉ែល។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥។អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន។ ចុចទីនេះដើម្បីទាញយកឯកសារសេចក្តីជូនដំណឹង និងបញ្ជីឈ្មោះបេក្ខជន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Kim Jongkap អគ្គនាយកមជ្ឈមណ្ឌលគាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Kim Jongkap និងសហការី ក៏បានធ្វើទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ផងដែរ។ លោក Kim Jongkap បានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមការងារមជ្ឈមណ្ឌល Born2Global ស្វែងយល់កាន់តែច្បាស់អំពីសន្ទុះរីកចម្រើននៃធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងបានលើកឡើងអំពីគោលបំណងក្នុងការជំរុញកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកូរ៉េនិងធុរកិច្ចថ្មីនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន, ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រេីន, ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍, ការដាក់ចេញកម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជាប្រចាំឆ្នាំ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ភាគីកូរ៉េ នឹងរំពឹងថាកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការគាំទ្រធុរកិច្ច និងអភិវឌ្ឍវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយចំណេះដឹងឌីជីថល មនុស្សម្នាអាចប្រើប្រាស់បច្ចកវិទ្យាឌីជីថលដើម្បីដោះស្រាយបញ្ហា និងបង្កើតឲ្យមានការអភិវឌ្ឍជាវិជ្ចមានសម្រាប់សង្គម និងពិភពលោក – សុនដា ពិឆៃ, នាយកប្រតិបត្តិក្រុមហ៊ុន Google and Alphabet ។ នេះជាអត្ថប្រយោជន៍មួយចំនួននៃចំណេះដឹងឌីជីថល៖ ១. អាចបង្កើតទំនាក់ទំនង និងស្វែងរកព័ត៌មានបានគ្រប់ពេលវលា គ្រប់ទីកន្លែង២. អាចគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល៣. បង្កើនផលិតភាពការងារ ប្រកបដោយគុណភាព ងាយស្រួល និងឆាប់រហ័ស៤. បង្កើនគុណភាពជីវិតដោយប្រើសេវា និងធនធានឌីជីថល កម្មវិធី បញ្ញវន្តឌីជីថល ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ និងបិទទទួលពាក្យនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដាក់ពាក្យនៅទីនេះ https://forms.gle/37Hd5nrSAQU4bFCp6

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក Devin Barta បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិ ឱ្យរូបលោក និងគណៈកម្មាធិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ AmCham Cambodia ដើម្បីរាយការណ៏អំពី ការចូលរួមចំណែករបស់ AmCham លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការជំរុញលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ការពង្រឹងនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះ តំណាងរបស់ AmCham Cambodia ក៏បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញអំពីការអភិវឌ្ឍចុងក្រោយនៃវិស័យដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ព្រមទាំងទិសដៅទៅថ្ងៃអនាគត ដើម្បីលោកអាចជម្រាប និងចែករំលែកដល់ក្រុមហ៊ុនជាសមាជិក AmCham Cambodia ដើម្បីរៀបចំខ្លួនឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ក្របខណ្ឌគោលនយោបាយ និងអនុលោមភាពផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារ និងសមិទ្ធផលស្នាដៃសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេល៣ចុងក្រោយឆ្នាំនេះ ដែលរួមមាន៖ កំណែទម្រង់ផ្ទៃក្នុងក្រសួង, […]

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Sanui Kazumasa និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រឹងមាំ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់ ក.ប.ទ. តាមរយៈទីភ្នាក់ងារ JICA។ នាឱកាសនេះលោក Sanui Kazumasa បានកោតសរសើរទៅលើកិច្ចខិតខំ ស្នាដៃ និងសមិទ្ធផលរបស់ ក.ប.ទ. ព្រមទាំងបានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក.ប.ទ. ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. ជាពិសេសលើវិស័យសន្តិសុខសាយប័រ ដែលទីភ្នាក់ងារ JICA បានត្រៀមអ្នកជំនាញការរួចជាស្រេចដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ ក.ប.ទ. និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើផ្នែកសន្តិសុខសាយប័រ និងសំណូមពរដល់ទីភ្នាក់ងារ […]

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ បន្ទាប់ពីទទួលបានពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ គណៈកម្មការបានពិនិត្យវាយតម្លៃលើលក្ខខណ្ឌអាយុ កម្រិតសញ្ញាបត្រជំនាញ និងគុណវុឌ្ឍិផ្សេងទៀត ដោយទទួលបានបេក្ខជនចំនួន ៣៣៥នាក់។ បេក្ខជនទទួលបានជោគជ័យក្នុងការដាក់ពាក្យទាំងអស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាមដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ដែលបានផ្សព្វផ្សាយតាមគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។ ចំពោះបេក្ខជនដែលបានដាក់ពាក្យរួចហើយ ប៉ុន្តែមិនឃើញមានឈ្មោះនៅក្នុងបញ្ជីរាយនាម ឬពិនិត្យឃើញព័ត៌មានផ្ទាល់ខ្លួនមិនត្រឹមត្រូវ សាមីខ្លួនអាចស្នើសុំធ្វើការកែតម្រូវតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ ល្ងាច។ករណីបេក្ខជនមិនបានស្នើសុំកែតម្រូវព័ត៌មានក្នុងរយៈពេលកំណត់ខាងលើ ត្រូវចាត់ទុកថាបានឯកភាពទាំងស្រុងលើបញ្ជីរាយនាមបេក្ខជនដែលបានផ្សព្វផ្សាយនេះ។ សម័យប្រឡង ៖ ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ នាទីព្រឹក។ មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង។ អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន។

