ក្រុមហ៊ុន E-GetS មានសេចក្តីសោមនស្សរីករាយ ដែលបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេល៥ឆ្នាំនេះ ក្នុងការបម្រើសេវាដឹកជញ្ជូនបញ្ញើ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០០០នាក់ សម្រាប់ផ្តល់សេវាបញ្ញើ និងទីភ្នាក់ងារបញ្ញើនៅកម្ពុជា។
Category: សកម្មភាពរដ្ឋមន្ត្រី

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះនាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៤ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤ ខេត្ត។ […]

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ កំពុងសិក្សាឆ្នាំទី១ នៅ គ្រឹះស្ថានឧត្តមសិក្សាចំនួន៥ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ “ ក ” ចំនួន ១៤កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅទីស្តីការក្រសួង

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន១០០កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី។

ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។ សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។ តំណភ្ជាប់ទីតាំង WiFi សាធារណ: https://wp-hub.cc.mptc.gov.kh/public-wifi *** ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅទស្សនកិច្ចស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Education Broadcasting Cambodia) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា EBC ជួយពន្លឿនអប់រំឌីជីថល និងបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ភាពសម្បូរបែប និងទូលំទូលាយ ផ្តល់ជូនទាំងគ្រូបង្រៀន និងសិស្សានុសិស្សទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចដំណេីការ EBC ឆ្លេីយតបនឹងសកម្មភាពអាទិភាពក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថាគម្រោងនេះនឹងផ្ដល់គុណប្រយោជន៍ដល់សាលារៀនទូទាំងប្រទេសតាមរយ:មាតិកាអប់រំល្អជាច្រេីនសម្រាប់គ្រប់កម្រិតសិក្សា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនកិច្ចបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC ព្រមទាំងផ្ដល់ថវិកាឧបត្ថមដល់បុគ្គលិក […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងសមាគមបុគ្គលិកប្រៃសណីយ៍និងទូរគមនាគមន៍តាមអង្គភាព មន្ទីរក្រោមឱវាទក្រសួង និងនិវត្តជន សរុបប្រមាណ ៣៥០នាក់។ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយជាអនេក ចំពោះវត្តមាននិវត្តជនទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រៀមច្បងនិងពូមីងនិវត្តជនទាំងអស់ បានកសាងមូលដ្ឋានគ្រឹះសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ រួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ វិស័យឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការងារសង្គម។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាសម្រាប់និវត្តជនម្នាក់ៗចំនួន ៤០ម៉ឺនរៀល ផងដែរ។

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) តំណាងដោយ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ស.ជ.គ.។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានគ្រប់អង្គភាព មន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រង ស.ជ.គ. ព្រមទាំងនិស្សិត ដែលមានចំនួនសរុបប្រមាណ ៤០០ នាក់ ផងដែរ។ ស.ជ.គ. បានជ្រើសរើសប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ […]

