Category: សកម្មភាពរដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ SmartStart ULP National Hackathon 2023។ កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh និងមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា និងជំនួយពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD Fund)។ កម្មវិធី SmartStart (ULP) National Hackathon 2023 ជាកម្មវិធីហ្វឹកហាត់ និងប្រកួតប្រជែងគំនិតអាជីវកម្មរវាងសិស្សនិស្សិតមកពីសាកលវិទ្យាល័យដៃគូទាំង ១០ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយរៀង ដើម្បីបន្តពង្រឹងគុណភាព និងការអនុវត្តផ្ទាល់ ចូលរួមបង្ហាញគំនិតអាជីវកម្ម ដោះស្រាយបញ្ហានៅក្នុងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងជំរុញកសាងសមត្ថភាព និងបង្កើនចំណេះដឹងផ្នែកសហគ្រិនភាព និងអាជីវកម្ម ជួយដល់សង្គមជាតិ និងក្លាយជាសហគ្រិននាពេលអនាគត។ […]
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី អេង កល្យាណ មន្ត្រីកិច្ចការពារកុមាររបស់អង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញផ្នែកច្បាប់។ សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងនាដំណាក់កាលចុងក្រោយ ដើម្បីជាសក្ខីភាពនៃការរួមដៃសហការគ្នាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ជាជំហានឆ្ពោះការការពារសុវត្ថិភាព និងការបង្កើតបរិស្ថានឌីជីថលអំណោយផលដល់កុមារកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលការណ៍ណែនាំបច្ចេកទេសនេះ បានចង្អុលបង្ហាញនូវយន្តការមួយចំនួនដែលតម្រូវឱ្យក្រុមហ៊ុនទាំងឡាយណាដែលមានប្រតិបត្តិការឬផ្តល់សេវាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមអនុវត្ត។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា គោលការណ៍ណែនាំ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ស្របពេលជាមួយនឹងការដាក់ចេញនូវយន្តការការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធឺណិតចំពោះកុមារ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា យន្តការទាំងនោះមាន៦ចំនុចសំខាន់ៗ គឺ ១.) ការវាយតម្លៃផលប៉ះពាល់លើសិទ្ធិកុមារ ២.)ការបង្កើតនិងអនុវត្តនិតិវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន ៣.)ការអនុវត្តគោលការណ៍រចនាប្រកបដោយសុវត្ថិភាព ៤.)ការគាំទ្រនិងលើកកម្ពស់ការយល់ដឹង ៥.)ការបង្កើតបរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញ និង៦.)ការទប់ស្កាត់ ឆ្លើយតបទៅនឹងរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ(CSAM)។ យន្តការទាំង៦ នេះគឺជាស្តង់ដារអប្បបរមា ដែលក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល គ្រប់ប្រភេទនិងគ្រប់ទំហំ អាចជ្រើសរើសអនុវត្តប្រកបដោយភាពបត់បែនសមស្របតាមធនធាន និងប្រតិបត្តិការដែលខ្លួនមាន។ ស្របជាមួយគ្នានេះ […]
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក (Imagine you are a super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission)»។ បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល […]
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជននិងនិស្សិត ជ្រាបថា ដើម្បី ជួយគាំទ្រដល់ដំណើរការនិងធានានិរន្តរភាពការងារកសាងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣២នាក់ ឱ្យបម្រើការងារតាមបណ្ដាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម៖ – បុគ្គលិករចនាផ្នែកខាងមុខនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ (UI/UX Designer) ចំនួន ៣នាក់ – បុគ្គលិកអភិវឌ្ឍសុសវែរទូរសព្ទដែលប្រើប្រាស់ Flutter ចំនួន ៣នាក់ – បុគ្គលិកអភិវឌ្ឍផ្នែកខាងមុខប្រើប្រាស់ React និង Angula CLI ចំនួន ៣នាក់ – បុគ្គលិកជំនាញធ្វើតេស្តធានាគុណភាពប្រព័ន្ធ (QA-Tester) ចំនួន ២នាក់ – បុគ្គលិកអភិវឌ្ឍផ្នែកខាងក្រោយនិងអភិវឌ្ឍ API ចំនួន ៣នាក់ – បុគ្គលិកវិស្វករ DevOp (DevOp Engineer) ចំនួន ២នាក់ – បុគ្គលិកតេស្តសាកល្បងសុវត្ថិភាពនៃប្រព័ន្ធ (Penetration Tester) ចំនួន ២នាក់ – បុគ្គលិកដាក់ឱ្យប្រើប្រាស់ និងគាំទ្របច្ចេកវិទ្យាព័ត៌មាន […]
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ព្រមទាំង អភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉ែន សុភក្តិ អគ្គនាយករងក្រុមហ៊ុន សុភក្តិនីការអុិនវេសមេនគ្រុប ខូអិលធីឌី ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី​ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនយើងពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងមានក្តីនឹករលឹកប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី។ ស្របជាមួយគ្នានេះ […]
រាជធានីភ្នំពេញ៖ ប្រមាណជាង៦ខែកន្លងមកនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបាននិងកំពុងសិក្សាស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ។ គូសបញ្ជាក់ថា ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។ ChatGPT ពិតជាមានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ […]
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ ក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបបប្រមាណ ៣៩១រូប។ នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស។ លើសពីនេះទៀត លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ យើងបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្នុងគោលបំណងបន្តរំលេចពី (១) តម្លៃ […]
ទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ៖ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ។ នៅក្នុងកម្មវិធីខាងលើនេះ មានការអញ្ជើញពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងប្រាំបីម៉ឺននាក់។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣ ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមពិភាក្សាអំពីវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាក់ព័ន្ធទៅនឹងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុង Metaverse, ការពង្រីកបណ្ដាញ 5G, និងបរិយាប័ន្នឌីជីថលជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាទូរគមនាគមន៍ ឧបករណ៍ប្រើប្រាស់បច្ចេកឌីជីថលថ្មីៗ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗដើម្បីស្វែងយល់អំពីផលិតផល និងនិន្នាការណ៏នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនាពេលអនាគតសម្រាប់កម្ពុជាផងដែរ។ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Michael W. Michalak និងមានតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក ក្រុមហ៊ុន​ Visa, ConocoPhillips, Pernod Ricard, Attwood, RMA Group, Pfizer, Vriens & Partners និង​ SpaceX។ លោក Michael W. Michalak បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចជោគជ័យក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងបានបង្ហាញពីចក្ខុវិស័យវិជ្ជមានមកលើកម្ពុជាក្នុងការធ្វើឌីជីថលភាវូបនីយកម្មក្រោយវិបត្តកូវីត១៩។ លោកបានជម្រាបជូនពីក្នុងគោលបំណងនៃកិច្ចប្រជុំគឺដេីម្បីស្វែងយល់ពីវឌ្ឍនភាពវិស័យទូរគមនាគមន៍​ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការចូលចំណែកជួយដល់ការធ្វើបរិវត្តកម្មឌីជីថល​ និងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួង និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។​ នៅក្នុងឱកាសនោះដែរ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការបានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល​ គោលនយោបាយប្រៃសណីយ៍​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍ […]